រថយន្ត២គ្រឿងបុកគ្នាបន្តដល់គោយន្តកន្ត្រៃបណ្តាលឲ្យរបួសធ្ងន់ម្នាក់និងស្រាល២នាក់នៅស្រុកប្រាសាទបាគង

ដោយ:បាយ័ន/សៀមរាប ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅវេលាម៉ោង ២០និង ៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភះឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦ ដែលបង្កដោយរថយន្តហ៊ីយ៉ាន់ដាយ២ គ្រឿង បុកគ្នាពេញទំហឹង រួចបន្ត ទៅបុកគោយន្តកន្ទ្រៃ ១គ្រឿង ទៀត បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិ ទាំងកណ្តាលយប់ រហូតដល់សមត្ថកិច្ច ស្រុកប្រាសាទបាគង ធ្វើឱ្យកកស្ទះចរាចរណ៍មួយសន្ទុះ។

បើតាមប្រភពពីមន្ត្រីជំនាញ ស្រុកប្រាសាទបាគង បានប្រាប់នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០ នេះថា ករណីគ្រោះថ្នាក់ ចរាចរណ៍ រវាង រថយន្ដហ៊ី យ៉ាន់ដាយ មួយគ្រឿងម៉ាក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A 93 73 បើកបរដោយឈ្មោះ មិនស្គាល់អត្ដសញ្ញាណ ដែលបើកបរមានទិសដៅ ពីកើតទៅលិច បើកបរ ច្រាសទិសគ្នា បានទៅ ប៉ះទង្គិច និងរថយន្ដមួយគ្រឿងទៀត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A 38 16 និងសណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ត្បូងឃ្មុំ 4A 0503 បើកបរដោយឈ្មោះ ណន់ ឡី ភេទប្រុសអាយុ ២៣ឆ្នាំសញ្ជាតិខ្មែរ មានទីលំនៅភូមិសាមគ្គី ឃុំបុស្សខ្នូរ ស្រុក ចំការលើ ខេត្ដកំពង់ចាម បើកបរមានទិសដៅ ពីលិចទៅកើត (របួសធ្ងន់ ) ដោយមានអ្នករួមដំណើរ ម្នាក់ ឈ្មោះ នួន ហេន ភេទប្រុសអាយុ ២៦ឆ្នាំ នៅភូមិ ជាមួយគ្នារ(បួសស្រាល)។

ក្រោយពេលកើតហេតុរួច រថយន្ដបង្ក ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ 3A 93 73 បានវិលក្បាលរថយន្ដទៅប៉ះទង្គិច និង គោយន្ដកន្រ្ដៃ របស់ឈ្មោះ ឯក សារុន ភេទប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិ ទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ (គ្មានរបួស) និង ប្រពន្ធឈ្មោះ សឿង ផល អាយុ ៤០ ឆ្នាំ របួសស្រាល។

ក្រោយពេលកើតហេតុ ម្ចាស់ រថយន្ដ ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ 3A 93 73 បានចុះរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ចំណែករថយន្ដ ហ៊ីយ៉ាន់ដាយ ទាំងពីរគ្រឿង ខូចខាតយ៉ាងដំណំ រីឯ គោយន្ដកន្រ្ដៃ ខូចខាតស្រាល ។

សមត្ថកិច្ចបានបន្តថា មូលហេតុរថយន្ដ ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ភ្នំពេញ 3A 93 73 បើកបរប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់។ បច្ចុប្បន្ន ជនរងគ្រោះ ឈ្មោះ ណន់ ឡី ត្រូវបានកម្លាំងជំនាញ ហៅរថយន្ត សង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាព បាគង ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រីឯ ប្រពន្ធ ជនរគ្រោះ ខាងគោយន្ត កន្ត្រៃ វិលត្រឡប់ទៅផ្ទះវិញហើយ ខណៈគាត់របួសស្រាល។ចំណែក រថយន្ត ហ៊ី យ៉ាន់ដាយ ទាំង២គ្រឿង និង គោយន្តកន្ទ្រៃ ត្រូវបានកម្លាំងជំនាញ អូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ប្រាសាទបាគង ដើម្បីទុករកចាំដោះស្រាយទៅតាមផ្លូវច្បាប់៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ ហ៊ុន សែន សម្...

ដោយ​: តារា​រិ​ទ្ធ / សៀមរា...

ក្រសួង​អប់រំ​ពន្យារពេល​ប្...

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ...

កម្ពុជា​ត្រៀម​បញ្ជូន​ពាក្...

ដោយ​: ពៅ​និមល / ភ្នំពេញ​:...

លោក សួស យ៉ា​រ៉ា លាប់​ពី​ក...

ដោយ​: សុផល / ភ្នំពេញ​: នៅ...