ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីម៉ោង៣កន្លះទៀបភ្លឺឈានចូលថ្ងៃទី២៧ខែកុម្ភៈឆ្នាំ ២០២០នៅឹចំណុចក្នុងស្ថានីយរថភ្លើងខេត្តបាត់ដំបង ស្ថិតក្នុង ក្រុមទី២២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងកម្លាំងអាវុធហត្ថក្រុងបាត់ដំបងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលជាក្រុមអ្នកលេងដាវសាម៉ូរ៉ៃ និងជាមុខសញ្ញាគ្រឿងញៀនព្រមទាំងដកហូតបានវត្ថុតាងបទល្មើសមួយចំនួន។
លោកវរសរនីយ៍ត្រីសំ វីឡុងមេបញ្ជសការមូលដ្ឋាអាវុធហត្ថក្រុងបានឲ្យដឹងថា ជនសង្ស័យប្រុសទាំងបីនាក់មាន ៖១/ ឈ្មោះ គង់ ប៊ុនថា ហៅ (ឡេ)អាយុ ២៥ឆ្នាំ មុខរបរមិនពិត
ប្រាកដនៅក្រុមទី២២ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ២.ឈ្មោះមាស ភា រម្យ ហៅ ( ខួច ) អាយុ ២៥ ឆ្នាំ មុខរបរ មិន ពិតប្រាកដ នៅភូមិដំណាក់ហ្លួងសង្កាត់ វត្ត គរ ក្រុង បាត់ដំបង។ ៣.ឈ្មោះ អោម លៀប អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ។
ចំណែកវត្ថុតាងដែលដកហូតបានរួមមានះដថ្នាំញៀនប្រភេទមេតំហ្វេតាមីន( ម៉ាទឹកកកIce) ចំនួន៦កញ្ចប់ ទម្ងន់១,៥៧ ក្រាម, ម៉ូតូ២គ្រឿង ម៉ាក ZOOMER Xពណ៌ ទឹកក្រូច លាយខ្មៅ ស៊េរី ឆ្នាំ២០១៧ ពាក់ស្លាក លេខបាត់ដំបង 1AA.2409 និងមួយ គ្រឿងទៀត ម៉ាកCLICK ពណ៌សខ្មៅ ស៊េរីឆ្នាំ២០១៩ (គ្មានស្លាកលេខ) ទទូរសព្ទ ដៃ៥គ្រឿង, កាំបិតសាម៉ូរ៉ៃ០៣ដើម។
លោកមេបញ្ជាការអាវុធហត្ថក្រុងបានបន្តថា ក្រោយពេលជនសង្ស័យឆ្លើយសារភាពរួចមក លោកមេបញ្ជាការអាវុធហត្ថខេត្តបានបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងរួមនឹងវត្ថុតាង៤បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕/B