នារីជាបុគ្គលិកធនាគារម្នាក់ជិះម៉ូតូឡើងចិញ្ចើមរអិលដួលចូលកង់អ៊ិចស្កាវ៉ាទ័រកិនបែកក្បាលស្លាប់មួយរំពេចន៍

ដោយៈសាវរក្ស/ភ្នំពេញ ៖ ស្ត្រីជាបុគ្គលិកធនាគារ ម្នាក់ជិះម៉ូតូម្នាក់ឯងឡើងចិញ្ចើមផ្លូវដោយមានទឹកសើមៗក៏រអិលដួលចូលក្រោមកង់មុខអុិច ស្កាវ៉ាទ័រ កិនបណ្ដាលអោយបែកក្បាលស្លាប់ភ្លាមៗតែម្ដង នៅកន្លែងកើតហេតុអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខផ្សារងិនអានហៅផ្សារទំនប់ស្ថិតតាមបណ្តោយ ផ្លូវលេខ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។

នារីរងគ្រោះឈ្មោះ សុិន សុនវត្តី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារMB bankស្នាក់នៅផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ភ្នំពេញ ជិះម៉ូតូម៉ាក់ឃ្លីកពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 1AF 6599។

អ្នកបេីកបរអុិចស្កាឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបេីកអុិចស្កា វ៉ាទ័រស្នាក់នៅភូមិទូលចាន់ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បេីកអុិចស្កាវ៉ាទ័រម៉ាក់ ហីយ៉ាន់ដាយ ពណ៌លឿង ពុំមានស្លាក់លខ។

សាក្សីមានឲ្យដឹងថា នៅមុនពេលកេីតហេតុ ម៉ូតូ និងអុិចស្កា បានធ្វើដំណើរស្របទិសគ្នាពីជេីងទៅត្បូង។ លុះដល់មកចំណុចកេីតហេតុស្ត្រីរងគ្រោះជិះម៉ូតូខាងលេី ម្នាក់ឯងឡើងចិញ្ចើមផ្លូវដោយមានទឹកសើមៗក៏រអិលដួលចូលក្រោមកង់មុខអុិច ស្កាវ៉ាទ័រ កិនបណ្ដាលឲ្យបែកក្បាលស្លាប់ភ្លាមៗតែម្ដង។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកេីតហេតុ និងទាក់ទងជំនាញវាស់វែងករថយន្តអុិចស្កាវ៉ាទ័រ និងអ្នកបើកបរនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដេីម្បីចាត់ការតាមនីតិវិធី។ រីឯសពនារីរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular