ការិយាល័យនគរបាលព្រហ្មទណ្ឌ​កំរិតស្រាលរាជធានីភ្នំពេញ បញ្ជូន​​ជនសង្ស័យលួចរថយន្ត២នាក់ទៅ​តុលាការ

ដោយៈចាន់តូ/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ដែលឃាត់ខ្លួន កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង ៤៥ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួច (កាច់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាក TOYOTA LEXUS NX 200T គ្មានស្លាកលេខ) ប្រព្រឹត្តនៅចំណុចមុខផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨ និង៤៧នាទី និងចាប់យកវត្ថុតាងបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធីដែលទី១-ឈ្មោះ អៃ ដារ៉ា ហៅ រិទ្ធ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅ មិនពិតប្រាកដ
-ឃាត់ខ្លួនថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ១៨ និង ៤៥ នាទីនៅចំណុចផ្ទះសំណាក់មិនចាំយីហោផ្ទះលេខ៩៥ ផ្លូវលេខ៨១ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីពេញ។

ជនសង្ស័យទី២-ឈ្មោះ មាស ធីចំរើន ហៅ ប៊ុណ្ណា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ រត់រឺម៉កកង់៣
-ស្នាក់នៅផ្ទះលេខ១១៨ ផ្លូវលេខ៣៤៨ ក្រុម៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង ២០ និង ៤៥នាទី នៅចំណុចផ្លូវលេខ១៩៣កែងផ្លូវ៣៤៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

វត្ថុតាងដកហូតរួមមាន
-មួកប៉ារេ ពណ៌ កាហ្វេ ចំនួន ០១
-កាំបិតតាំងតោធ្វើពីអ៊ីណុក ពណ៌ ស ដងឈើ ប្រវែង ១៩ សង់ទីម៉ែត្រ កំពស់ ៩០ សង់ទីម៉ែត្រ ចំនួន ០១
-រឺម៉កកង់បី(PassApp) ពណ៌ស ផលិតនៅប្រទេសឥណ្ឌា លេខតួ ១៣៦៥៥ លេខម៉ាស៊ីន ៣៣៦៣២ ពាក់ស្លាកលេខ ភ្នំពេញ១GY៥២៨១

ជនរងគ្រោះជាម្ចាស់រថយន្តឈ្មោះ ប៉ូច នរ៉ា ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរប បុគ្គលិកក្រុមហ៊ុន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...