បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទប្លន់នារីខារ៉ាអូខេ

237
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ការិយាល័យព្រម្មទណ្ឌកម្រិតស្រាលខេត្តនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពីបទប្លន់ដោយបើករថយន្តចុះទៅវាយប្លន់នារីខារ៉ាអូខេម្នាក់នៅភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងពេលនាងឈប់បម្រុងចូលផ្ទះ។

លោកវរសេនីយ៍ទោឈឿង គឹ ម សុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថាជនសង្ស័យឈ្មោះ សេក ផល្លា អាយុ ៣១ ឆ្នាំ មានមុខ របរ រត់ តាក់ស៊ី រស់នៅ ភូមិ ប្រគាប ឃុំ រូង ជ្រៃ ស្រុក ថ្មគោល ។ជន នេះ ត្រូវ កម្លាំង របស់ លោក សហការ ជាមួយ កម្លាំង អធិការ ស្រុក ថ្មគោល ក្រោម ការ បញ្ជា ផ្ទាល់ ពី លោក ស្នង ការ ខេត្ត និងលោកស្នងការ រង ទ ទូល ផែន ព្រហ្មទណ្ឌ ធ្វើការ ស្រាវជ្រាវ រយៈ ពេល៣ថ្ងៃ ទើបឈានដល់ ការ ឃាត់ខ្លួន បាន កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ដែលជននេះកំពុងសម្ងំលាក់ខ្លួននៅនឹងផ្ទះរបស់ខ្លួន ។

លោកនាយការិយាល័យបានបន្តថាចំណៃកវត្ថុតាងដែលដកហូតបានមានរថយន្តម៉ាកហាយឡិនឌ័រ ពណ៌ ប្រផេះពាក់ស្លាកលេខភ្នំពេញ2AI-9709ជា រថយន្ត ជិះ ធ្វើ សកម្មភាព ប្លន់ , កាបូប ដៃ ១ និងគ្រឿង អ ល ង្ការ មួយ ចំនួន ផង ដែល គេ អះអាង ថា ជា របស់ នារី រង គ្រោះឈ្មោះ ធី រ ត្ថា អាយុ ២៧ ឆ្នាំ បំរើ ការ ខារ៉ាអូខេ ស្នាក់ នៅ បន្ទប់ ជួល ក្នុងភូមិ រំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ចជាសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួន ពិតជា បាន ធ្វើ សកម្មភាព វាយ ប្លន់ នារី រង គ្រោះ នោះ មែន ។ ជន នេះ បាន សារភាព ទៀត ថា នៅ យប់ កើតហេតុ នេះ ខ្លួនខ្លួនបានជិះរថយន្តវិលចុះវិលឡើងនៅក្នុងក្រុងបាត់ដំបង ព្រោះ ខ្លួន មិន ហ៊ាន ត្រឡប់ ទៅ ផ្ទះ ភ្លាម ៗ ដោយសារ ខ្លួន ចាក់ សាំង គេ មិន ឲ្យ លុយ នៅ ស្រុក ថ្មគោល ។ លុះ នៅ ពេលពាក់កណ្ដាល អា ធ្រា ត្រ នា យប់ កើតហេតុ ខ្លួន ពេលបានឃើញ នារី ម្នាក់ ជិះ ម៉ូតូ តាម ផ្លូវ ខ្លួន ក៏ ជិះ ដេញ តាម នារីម្នាក់ដល់ចំណុចកើតហេតុ ឃើញ នារី នោះ ឈប់ ម៉ូតូ ខ្លួន ក៏ ឈប់ រថយន្ត ដែរ ហើយ ចុះ ទៅ វាយ នារី នោះ ដូ ល ប្លន់ យក កាបូបដៃ រួច ឡើង បើករថយន្ត ត្រឡប់ ក្រោយ គេច ទៅ ផ្ទះ វិញទាំងយប់។

ជន នេះ ធ្លាប់ មាន ប្រវត្តិ ប្រើប្រាស់ ថ្នាំ ញៀន តែ ជន នេះ មាន អាជីព ជា អ្នក រត់ តាក់ស៊ី ។ គេ ធ្លាប់ ឮ អ្នកដំណើរ ខ្លះ និយាយ ថា ម៉ូយ ដែល ធ្លាប់ ជិះ តាក់ ស៊ី ជន ទំនើង នេះ តែង សុំ ចុះ តាម ផ្លូវ ជា ញឹក ញាប់ដោយសារតែជននេះបើកសាហាវពេក៕B/SRN


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ