Home ព័ត៌មានអន្តរជាតិ ទីក្រុង​ចិន​ម...

ទីក្រុង​ចិន​មួយ​ប្រកាស​ផ្តល់​ប្រាក់រង្វាន់​ចំពោះ​អ្នក​ជម្ងឺ​Covid-19​ណា​ដែល​មក​រាយការណ៍​ជូន​អាជ្ញាធរ​

​ទីក្រុង​មួយ​នៃ​ខេត្ត​ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជម្ងឺ​ឬ​វីរុស​Covid-19 នឹង​ចំណាយ​ប្រាក់​ដល់​ទៅ​១០.០០០​យ័ន​(១.៤២៥​ដុល្លារ​)​ដល់​អ្នក​ក្រុង​ណា​ដែល​សង្ស័យ​ថា​ឆ្លង​​វីរុស​និង​មក​ប្រគល់​ខ្លួន​អោយ​អាជ្ញាធរ​ធ្វើ​តេស្ត​រក​វីរុស​។​បើសិនជា​ធ្វើ​តេស្ត​ឃើញថា​មាន​វីរុស​ឬ​កើត​ជម្ងឺ​Covid-19​អ្នក​នោះ​នឹង​ប្រាក់រង្វាន់​។​

​គៀន​ជាំ​ង ទីក្រុង​តូច​មួយ​មាន​មនុស្ស​ប្រមាណ​១​លាន​នាក់​នៅ​ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​វូ​ហាន​។​វា​បាន​រាយការណ៍​រកឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​វីរុស​ថ្មី​នេះ​​ចំនួន​១៩៧​នាក់ ។​ទីក្រុង​កំពុង​បង្កើន​កិច្ចខិតខំ​ដើម្បី​ធានា​ថា អ្នក​ឆ្លង​ក្នុង​ទីក្រុង​ត្រូវបាន​បង្ខាំង​ទុក​និង​ព្យាបាល​យ៉ាង​ដិតដល់​។​

​វា​ជា​ទីក្រុង​ចុង​ក្រោយ​មួយ​ក្នុងចំណោម​ទីក្រុង​និង​តំបន់​មួយចំនួន​ដែល​បាន​ប្រកាស​ផ្តល់​ប្រាក់រង្វាន់​ចំពោះ​សាធារណជន​ណា​ដែល​ចូល​មក​ពិនិត្យ​សុខភាព​។​

​ផ្នែក​ផ្សេង​ទៀត​នៃ​ខេត្ត​ហ៊ូ​ប៉ី រួម​មាន​សង្កាត់​ហាន់​យ៉ាង​នៃ​ក្រុង​វូ​ហាន និង​ក្រុង​ហ័ង​ហ្កាង ក៏បាន​ផ្តល់​ប្រាក់​ដល់​អ្នកស្ម័គ្រចិត្ត​មក​ពិនិត្យ​សុខភាព​ផងដែរ​

​ហ៊ូ​ប៉ី មាន​អ្នក​ឆ្លង​ជាង​៦៥.០០០​នាក់​និង​ជាង​២.៦០០​នាក់​បាន​ស្លាប់​ដោយ​Covid-19 ខណៈ​នៅ​ទូទាំង​ពិភពលោក​មាន​អ្នក​ឆ្លង​ជាង​៨០.០០០​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

​ក្រុងវូហាននៅតែបិទខ្ទប់ ខណៈផ្នែកផ្សេងទៀតនៃប្រទេសចិនចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...