ដោយៈសុផល/ភ្នំពេញៈធនាគារឯកទេសវីង(ខេមបូឌា)លីមីតធីតដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជាទទួលបានពានរង្វាន់“ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជនប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា”។ក្នុងកម្មវិធីពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិប្រចាំឆ្នាំ២០១៩សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានប្រព្រឹត្តទៅក្នុងទីក្រុងបាងកកកាលពីចុងខែមករាឆ្នាំ២០២០នេះ។

លោកSunilBhatនាយកនៃទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិបានឱ្យដឹងថា៖“វីងមានការតាំងចិត្តខ្ពស់ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់អ្នកមិនមានគណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារនៅកម្ពុជា។ការខិតខំប្រឹងប្រែងឥតឈប់ដើម្បីពាំនាំផលិតផលឌីជីថលថ្មីៗដែលធានាបាននូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលក៏ដូចជាការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុកនេះពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់។
ហេតុដូចនេះហើយទើបវីងបានទទួលពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិប្រចាំឆ្នាំ២០១៩សម្រាប់ក្រុមហ៊ុនហិរញ្ញវត្ថុអតិថិជនប្រកបដោយភាពច្នៃប្រឌិតថ្មីបំផុតនៅក្នុងប្រទេសកម្ពុជា”។ទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិដែលជាក្រុមហ៊ុនទស្សនាវដ្តីផ្តោតសំខាន់ទៅលើហិរញ្ញវត្ថុនិងអាជីវកម្មដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍(London)បានរៀបចំកម្មវិធីពានរង្វាន់ប្រចាំឆ្នាំនេះឡើង។

ក្នុងគោលបំណងបង្កើតឲ្យមានការទទួលស្គាល់លើក្រុមហ៊ុនទាំងឡាយណាដែលមានឧស្សាហកម្មប្រកបដោយទេពកោសល្យនិងមានជំនាញដឹកនាំនៅទូទាំងសកលលោក។ការបោះផ្សាយព័ត៌មានរបស់ទស្សនាវដ្តីនេះផ្តោតលើភាពលេចធ្លោរដែលសម្រេចបានដោយក្រុមហ៊ុនផ្នែកហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុសម្រាប់ឆ្នាំនីមួយៗ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “វីងបានប្តេជ្ញាចិត្តក្នុងការបង្កើតភាពខុសប្លែកគ្នានៅក្នុងជីវភាពរស់នៅរបស់ប្រជាជនក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាការឆ្ពោះទៅរកគោលដៅការបង្កើតសហគមន៍មួយដែលកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់។ពានរង្វាន់នេះបានបញ្ជាក់ជាថ្មីនិងជាសក្ខីភាពសម្រាប់យកចិត្តទុកដាក់របស់វីងចំពោះអតិថិជនក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយសំរួលជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់លាននាក់ឲ្យកាន់តែល្អប្រសើរឡើង”។
វីងដែលជាធនាគារឯកទេសក្នុងការទូទាត់ប្រាក់មានចក្ខុវិស័យក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុចល័តដើម្បីនាំមកនូវផលិតផលនិងសេវាកម្មដែលចាំបាច់និងធ្វើឲ្យប្រសើរឡើងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បុគ្គលនីមួយៗតាមរយៈការបង្កើតប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុចល័តយ៉ាងរឹងមាំដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជានៅទូទាំងខេត្តតាមរយៈការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា៖ការផ្ទេរប្រាក់ការទូទាត់វិក្ក័យបត្រការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទនិងការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណេតនិងក្រៅប្រព័ន្ធអ៊ីនធឺណេត។
ជាមួយនឹងអតិថិជនជាង៥លាននាក់ដែលភាគច្រើនជាអ្នកស្ថិតនៅក្រៅប្រព័ន្ធធនាគារវីងបានគាំទ្រសេដ្ឋកិច្ចកម្ពុជាតាមរយៈការធ្វើប្រត្តិបត្តការសាច់ប្រាក់ដែលមានតម្លៃជិតស្មើរ៨០ភាគរយនៃផលិតផលក្នុងស្រុកសរុបដោយក្នុងឆ្នាំ២០១៩កន្លងមកនេះអតិថិជនវីងបានធ្វើប្រតិបត្តិការជាង១៣០លានដង៕S/

ចំណងជើងរូបថត៖វីងទទួលបានពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិក្នុងនាមជាក្រុមហ៊ុនហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតបំផុត