ភ្នំពេញៈ តារា​សម្តែង​ល្បី ទេព កញ្ញា ដែលមាន​មុខមាត់​ដូច​កូនកាត់​បានបង្ហាញ​សម្រស់ ជាថ្មីទៀត ហើយ​ប្រសិនបើ​គយគន់​លើ​រូបថត​របស់​នាង​ប្រមាណ​ប្រាំ​សន្លឹក​អមដោយ​កាយ វិការ​ទាក់ទាញ​។​គ្រាន់តែ​បង្ហោះ​រូបថត​ថ្មី​សន្លាង​បួន​សន្លឹក​នេះ ទេព កញ្ញា បានធ្វើឱ្យ​អ្នក លេង​ហ្វេ​ស​ប៊ុ​ក និង អ្នកគាំទ្រ​នាង​ជា​បុរសៗ​នាំគ្នា​ពេញចិត្ត ស្ទើរតែ​ចង់​បាក់ចិត្ត​ស្រឡាញ់ រូបនេះ​នាង ព្រោះ​នាង​លេង​ស្ទីល​គួរឱ្យ​ស្រឡាញ់​បែបនេះ​។

​សូមបញ្ជាក់ថា កញ្ញា ទេព កញ្ញា ត្រូវបាន​មហាជន​សរសើរ​នាង​ជា​តារា​សិល្បៈ​មិនសូវ​សិច​ស៊ី តែ​លេងខ្លួន​បែប​ល្មមៗ ឃើញ​ស្អាត ហើយ​សូម្បី​តែងខ្លួន​សុភាព​ក៏​មើលទៅ​ឃើញ​ស្អាត និង​ទាក់ទាញ​ផងដែរ​។ សម្រាប់​ឈុត​បុរាណ​ចោមពុង បញ្ចេញ​សាច់​ស្មា និង សាច់​ដើមទ្រូង តិចៗ បែរជា​ធ្វើឱ្យ​ប្រុសៗ​លើ​បណ្តាញ​សង្គម ពេញចិត្ត​ខ្លាំង​ទៅវិញ ហើយ​នាំគ្នា​សរសើរ​រូប សម្រស់​របស់​នាង សម​ទៅ​ឈុត​បុរាណ​បែបនេះ​។

​តារា​សម្តែង ទេព កញ្ញា កាលពីដើមឆ្នាំ​២០១៩ នាង​មាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​រឿង​ភាគ “​គ្រូខ្មែរ​” របស់​ស្ថានីយ​បាយ័ន ។ ជាមួយគ្នា​នោះ​នាង​ក៏បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ ដែល​ស្តាប់ ហើយ ធ្វើ​អ្នកគាំទ្រ​មាន​អារម្មណ៍​ត្រូវចិត្ត ឬ ចាក់​ដោត​ដល់​អារម្មណ៍​មែនទែន​គឺ បទ​មាន ចំណងជើង​ថា “​បេះដូង​ខ្វះ​ស្នេហ៍​ពិត​” ដែល​អ្នកគាំទ្រ និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាំ​ស្តាប់ ហើយ​ពេញចិត្ត ចំពោះ​អត្ថន័យ និង​សំនៀង​របស់​នាង​។​

​អ្នកគាំទ្រ​របស់​នាង​លាន់មាត់ និង សរសើរ​ចំពោះ​តារា​ស្រី​ស្អាត​រូបនេះ មិន​ត្រឹមតែ​ស្អាត និង ពូកែ​សម្តែង​នោះទេ ថែមទៀត​ចេះ​ច្រៀង​បង្ហាញ​ពី​ទេពកោសល្យ​នៃ​ការ​ច្រៀង​របស់​នាង ធ្វើឱ្យ​មហាជន​ភ្ញាក់ផ្អើល​ផងដែរ​។​

​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ នាង​បានរៀបចំ​កម្មវិធី​ជប់លៀង​អបអរ​ឡើង​គេហដ្ឋាន​ថ្មី របស់​នាង​ស្ថិតក្នុង​បុរី ហុង ឡាយ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម​ដោយ​អញ្ជើញ មិត្ត​សិល្បៈ​ដែល​នាង​រាប់អាន​ជិតស្និទ្ធ និង រៀមច្បង​សិល្បៈ​ចូលរួម​រាប់រយ​នាក់​ខណៈ​តារា សម្តែង​មាន​ប្រជាប្រិយភាព​ក្នុង​បណ្តា​រឿង​ភាគ​ខ្មែរ​កញ្ញា ទេព កញ្ញា ទិញ​ផ្ទះល្វែង​ថ្មី​សន្លាង តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​៕ ដោយៈ បូ​រិ​ន