ភ្នំពេញ​៖ ស្ងាត់ៗ​តារា​សម្តែង​ស្រី​សិច​ស៊ី ឌុ​ច លីដា បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​នាង​បង្ហាញ​កូនប្រុស​ដ៏​គួរ​ឲ្យ​ក្នាញ់​ម្នាក់ ទាំង​គេ​មិនដែល​ដឹងថា​នាង​មាន​ប្តី និងមិនដែល​មាន​មង្គលការ​តាំងពីណា​មក​។​

​ទាំង​ក្នុង​និង​ក្រៅ​ចង្កោម​អ្នកសិល្បៈ​បាន​ជជីក​សួរ​គ្នា​ទៅវិញទៅមក​ក្រោយពី​លេច ដំណឹង​ថា​តារា​ស្រី​និយម​ថត​ឈុត​សិច​ស៊ី ឌុ​ច លីដា សម្រាល​បានកូន​ប្រុស​ម្នាក់ ទាំង​ដែល​គេ​នៅ​មិនដែលដឹង​សោះ​ថា​នាង​មាន​គូស្នេហ៍ ឬ​រៀបការ​ពី​ពេលណា​។ ដំណឹង​នៃ​ការ​សម្រាល​កូនប្រុស​រប​ស់តារា​សម្តែង​ស្រី ឌុ​ច លីដា បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង ពិសេស​ក្រោយពី​នាង​បានបង្ហាញ ទារក​ដ៏​គួរ​ឲ្យ​ស្រលាញ់​អមដោយ​ពាក្យ​ពេចន៍ យ៉ាង​មានន័យ​ដែល​ម្តាយ​និយាយ​ទៅកាន់​កូន​។​

​ជុំវិញ​ព័ត៌មាន​នេះ ក្នុង​សិល្បៈ​បានឱ្យដឹងថា ដំណឹង​នាង​មានកូន​បាន​លេចឡើង​កាលពី​ខែមករា​មកម្ល៉េះ ប៉ុន្តែ​ក៏​មិនមាន​អ្នក​ជឿ​ច្រើន​ដែរ ប៉ុន្តែ​ក្រោយពី​បង្ហាញមុខ​កូន និង​ឈ្មោះ​ឡេង កិ​ត្យា​នី នោះ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​ក្នុង​ចង្កោម​អ្នកសិល្បៈ​ជឿជាក់ថា​ជា​ដំណឹង​ពិត​។​

​ងាក​មកលើ​បណ្តាញ​សង្គម​របស់​តារា​ស្រី​រូបនេះ​វិញ នាង​បាន​បញ្ចេញ​រូបថត​ជាច្រើន​សន្លឹក ជាមួយ​កូនប្រុស​ដ៏​គួរ​ឲ្យ​ស្រលាញ់ អមដោយ​ពាក្យ​ថា​ជា​កូន​គឺជា​កម្លាំងចិត្ត​ នាង​ថែមទាំង​លើកឡើង​ថា មានកូន​រួច​មិនអាច​ទៅណា​បាន​ព្រោះតែ​កូន​ដ៏​គួរ​ឲ្យ​ស្រលាញ់​នៅជាប់​នឹង​ដើមទ្រូង​។ ចំពោះ​ព័ត៌មាន​នេះ​រស្មី​កម្ពុជា​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ឲ្យ​ច្បាស់លាស់​បាន​នៅឡើយ​ទេពីតារា​រូបនេះ ៕ ដោយ បូ​រិ​ន​/Ha