ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីនៅរសៀលថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានឱ្យដឹងថាមន្ទីរកសិកម្មមានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលចំណេះដឹងស្តីពីការជួយសង្គ្រោះសត្វពីការបំពុលនិងវិធីសាស្ត្រយកសំណាកចេញពីសាកសពសត្វ។
លោកប្រធានមន្ទីរកសិកម្មបានបន្តថាសិក្ខាសាលានិងផ្តល់ឱ្យសិក្ខាកាមទាំងអស់យលដឹងនូវចំណុះចំនាញបន្ថែមទៀតក្នុងការជួយសង្រោះសត្វឱ្យរួចផុតពីការបំពុលនិងពិធីការក្នុងការយកសំណាកចេញពីសាកសព្វសត្វដែលត្រូវបានសម្លាប់ដោយសាការបំពុល។ក្នុងនោះក៏មានសមាសភាពចូលរួមមានថ្នាក់ដឹកនាំមន្ទីរបរិស្ថាន,មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ,ការិយាល័យកសិកម្មស្រុក។
រួមជាមួយភាគីពាក់ព័ន្ឋមកពីខេត្តក្រចេះ,ខេត្តរតនៈគីរី,និងខេត្តព្រះវិហារ។សហការរៀបចំសម្របសម្រួលវគ្គដោយអង្កការសមាគមន៌អភិរក្សសត្វព្រៃប្រចាំនៅកម្ពុជាWCSនិងក្រុមអភិរក្សសត្វត្មាតកម្ពុជារួមមានWCS,WWS,BirdLife,ACCB,SVC,CBGAរួមជាមួយបណ្តាញអភិរក្សសត្វត្មាតអាស៊ី(SAVE)ផងដែរ៕S/