មុនី​រ័ត្ន​/​ភ្នំពេញ​៖​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​លោក​មុន​រ៉ា​ម៉ា​ឌី​ពី​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​សូម​រំលឹកថា​លោក​មុន​រ៉ា​ម៉ា​ឌី​ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៨​។​នៅ​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៩​សម្តេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រមុខរដ្ឋស្តីទី​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​មុខតំណែង​លោក​មុន​រ៉ា​ម៉ា​ឌី​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​៕S/​