ដោយ៖រ៉ាម៉ន/ភ្នំពេញ៖សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនិងឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះបានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៩និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញស្នងការកណរបាលរាជធានីមេបញ្ជាការកងរាជអាវុធហត្ថរាជធានីនិងលោកអភិបាលខណ្ឌទាំង១៤មន្ទីរជុំវិញរដ្ឋបាលរាជធានីព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀតផងដែរ។
លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ក្នុងឆ្នាំ២០១៩កន្លងមកក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃរដ្ឋបាលរាជធានីភ្នំពេញបានបន្តខិតខំជម្នះពុះពាររាល់ការលំបាកស្មុគស្មាញដោយអនុវត្តគ្រប់វិធានការ។ពិសេសការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ សង្កាត់មានសុវត្ថិភាព»កាន់តែល្អប្រសើររក្សាបាននូវសភាពការណ៍សន្តិសុខទូទៅល្អក្នុងរាជធានីភ្នំពេញ។
ក្នុងនោះគួរឱ្យកត់សម្គាល់សកម្មភាពបង្កចលាចលនយោបាយនិងអំពើភេរវកម្មត្រូវបានទប់ស្កាត់មិនឱ្យកើតមានអំពើប្លន់ប្រដាប់អាវុធក្មេងទំនើងនិងគ្រឿងញៀនត្រូវបានយកចិត្តទុកដាក់បង្ក្រាបបានជាបន្តបន្ទាប់ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាជន វិនិយោគិន និងភ្ញៀវបរទេស។
លោកបន្តថា៖សភាពការខាងលើនេះបានផ្តល់នូវភាពអនុគ្រោះដល់ការអនុវត្តគោលនយោបាយវិមជ្ឈការវិសហមជ្ឈការនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់លូស្ពានសួនច្បារសំណង់អគារខ្ពស់ៗទីក្រុងរណបនិងថេរភាពល្អប្រសើរនៃទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញដោយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចការកាត់បន្ថយភាពក្រីក្រនិងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន៕S/