ដោយ:សុខុម/ស្ទឹងត្រែង៖ពពួកសត្វ ស្លាប កម្រ ជាច្រើន ប្រភេទ ត្រូវ គេ ប្រទះ ឃើញ រស់នៅផ្តុំ គ្នា នៅព្រៃតំបន់រ៉ាមសារខាងជើងទីរួមខេត្តស្ទឺងត្រែង។បើយើងធ្វើដំណើរតាមទូកតាមដងទន្លេមេគង្គទៅមើលកោះព្រៃព្រៃលិចទឹកតាមកោះឈើទាល់ធំកោះទន្សាយក្នុងឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងពិតមានអារម្មណ៍ប្លែកចាប់ចិត្តនឹងសម្រស់ធម្មជាតិនៅទីនោះពុំខាន ។
ដោយមើលឃើញពីសក្តានុពលធម្មជាតិច្រើនសម្បូរបែបនេះហើយទើបមន្ត្រីអភិរក្សផ្នែកបរិស្ថានបានសហការសហការ ជាមួយ សហគមន៍ បុរី អូរ ស្វាយ បង្កើន ការ អភិរក្ស សត្វ ស្លាប ទឹក និង ការពារ ជម្រក សត្វស្លាបពនៅ ទីនោះ។ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ពពួកសត្វ ក្អែកទឹក សត្វ ស្មោញ សត្វទាទឹក និងពពួកសត្វស្លាប ផ្សេង ៗជាច្រើនទៀតបានរស់នៅព្រៃតំបន់រ៉ាមសារតាមដងទន្លេមេគង្គ លើនេះដោយសុខសាន្ត។
លោក ឈ ន ឆ ន អនុប្រធាន ការ រិ យា ល័យ អភិរក្ស ធនធានធម្មជាតិនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ប្រចាំ នៅ ស្រុក បុរី អូរ ស្វាយ សែន ជ័យ បាន ប្រាប់ថា ពពួកសត្វស្លាបគ្រប់ប្រភេទដូចជាក្អែកទឹករស់ នៅតំបន់រ៉ាមសារត្រូវបានគ្រប់គ្រងដោយអាជ្ញាធរពាក់ព័ន្ធកំពុងសហការគ្នាការពារយ៉ាងម៉ឹងមាត់ដោយយកចិត្តទុកដាក់បំផុត ។
មន្ត្រីបរិស្ថានបានព្រមានថាបើមាន ជនខិលខូច ណា ទៅ បរបាញ់ ដាក់ អន្ទាក់ ប្រើប្រាស់ ថ្នាំពុល សម្លាប់សត្វ ឬ ប្រើ ឧបករណ៍ ឆក់ សមត្ថកិច្ច នឹង ចាត់វិធានការ តាមផ្លូវច្បាប់ជាពុំខានពី ព្រោះ ថាមន្ត្រី បរិស្ថាន បាន បង្កើន ការ ចុះ ល្បាត ជា ប្រចាំ នៅ តំបន់ រ៉ា ម សារ នេះ ។លោក យេ ន ម៉ី ប្រធានសហគមន៍បូរីអូរស្វាយស្វាយ បញ្ជាក់ ថា អាជ្ញាធរ មូលដ្ឋាន តែងតែ អំពាវនាវ ឱ្យ ប្រជា អ្នកនេសាទ ចូលរួមបង្កើនការថែរក្សាសត្វ ព្រោះ វា ជា សម្បត្តិ ធនធានធម្មជាតិ ទាំងអស់ គ្នា ដែល កើត មាននៅ ក្នុងភូមិ ឃុំរបស់យើង។
លោក យេន មុីបន្តថាវត្តមានសត្វដ៏ច្រើននេះ ជា សក្តានុពល មួយបន្ថែមទៀតតម្រូវឱ្យសហគមន៍និង ប្រជាពលរដ្ឋ ទាំងអស់ គ្នា យកចិត្តទុកដាក់ ក្នុង ការអភិរក្ស។ព្រោះវាជាសក្តានុពលវិស័យទេសចរណ៍ នៅ ទី នេះ ទាំងភ្ញៀវជាតិ នឹងអន្តរជាតិ។
សូមបញ្ជាក់ថាតំបន់ រ៉ា ម សារ ដែល ត្រូវ អភិរក្ស មាន ផ្ទៃដី និង ព្រៃឈើ លិច ទឹក ដូចជាដើមគ្រវែង ដើមរាំងទឹក ដុះនៅលើកោះតូចធំ មានចំនួន១៤.៦០០ ហិ កតា ហើយមាន ពពួកសត្វ ស្លាប រស់នៅ ៩៧ប្រភេទនិងត្រីចំនួន១៣០ប្រភេទផកំពុងការពារអភិរក្សក្នុងតំបន់រ៉ាមសារគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ឧទ្យានុរក្ស និងសហគមន៍ ក្នុងមូលដ្ឋាន ៕S/