ដោយ ៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ពី​ឆ្នាំ​២០១៦​មក​ខេត្តបន្ទាយមានជ័យ​ទទួល​អគារសិក្សា​បណ្ណាល័យ ទីចាត់ការ​,​ផ្ទះ​ស្នាក់​គ្រូ​និង​សិស្ស​,​ខ្លោង​ទ្វាររបង​ផ្លូវ​ក្នុង​ទីធ្លា​សាលា​,​តារាង​បាល់ទាត់​បាល់បោះ​បាល់ទះ​,​រោង​អាហារ​សិស្ស​,​ស្រះ​អណ្តូង​,​និង​សមិទ្ធផល​ផ្សេងទៀត​ជា​អំណោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​មានតម្លៃ​ជាង​៣០​លាន​ដុល្លារ​។​

លោក​ឈួ​ប៊ុន​រឿង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៧​ខែកុម្ភៈ​ថា​ឆ្នាំ​២០២០​ថា​ចាប់ពី​ឆ្នាំ​២០១៦​មក​ខេត្តបន្ទាយមានជ័យ​ទទួលបាន​យ៉ាងច្រើន​ជា​អំណោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​។
​បើ​គិតពី​អគារ​ធំៗ​មាន​ពី​២​ជាន់​ទៅ​៤​ជាន់​មាន​៣៩​ខ្នង​ស្មើនឹង​៦៧២​បន្ទប់​/​ថ្នាក់​។​

ក្នុងនោះ​មាន​ទីចាត់ការ​និង​បណ្ណាល័យ​២៧​ខ្នង​ស្មើនឹង​៨១​បន្ទប់​ផ្ទះ​ស្នាក់​គ្រូ​សិស្ស​៨​ខ្នង​ស្មើ​១៥៣​បន្ទប់​នេះ​មិនទាន់​គិត​សមិទ្ធផល​ដូចខាងលើ​ច្រើនសន្ធឹក​ទៀត​។​លោក​បាន​បន្តថា​៖​អំណោយ​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​កាលពី​ឆ្នាំ​២០១៦​បាន​២​លើក​។​ដោយ​កាលណោះ​សម្តេច​អញ្ជើញ​ធ្វើដំណើរ​តាម​រថយន្ត​កាត់​ខេត្តបន្ទាយមានជ័យ​ទៅ​បាត់ដំបង​និង​ប៉ៃលិន​។​លុះ​ស្អែក​ឡើង​សម្តេច​បាន​វិល​មកវិញ​ដើម្បី​ឆ្លើយតប​សំណូមពរ​របស់​ប្អូនៗ​ក្មួយ​សិស្សានុសិស្ស នូវ​សាលារៀន​ជាច្រើន ។​

​លោក​បន្តថា ៖ បន្ថែម​លើ​នោះ សម្តេច​តេ​ជោ​បានឱ្យ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ ប្រធាន​វិស្វកម្ម​សម្តេច​តេ​ជោ​ខេត្តសៀមរាប​ចុះមក​កសាង​អគារសិក្សា​បណ្ណាល័យ​ទីចាត់ការ​និង​សមិទ្ធផល​នានា​នៅ​សាលារៀន​នៅ​ស្រុក​ភ្នំស្រុក​ចំនួន​១០​ខ្នង​ស្មើ​១៣២​បន្ទប់​និង​នៅ​ស្រុក​ម៉ាឡៃ​១១​ខ្នង​ស្មើ​ស្មើ​១១០​បន្ទប់​។​

​ភាគច្រើន​សាងសង់​ត្រង់​អតីត​អគារ​ដែល​សម្តេច​បានផ្តល់​ឱ្យ​កាលពី​ក្រោយ​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​នា​ឆ្នាំ​១៩៩៦​មក​។​លោក​ឈួ​ប៊ុន​រឿន​បាន​និយាយ​សរុប​ថា​៖​ទាំងចាស់​ទាំងថ្មី​អគារសិក្សា​និង​សមិទ្ធផល​នៅ​សាលារៀន​ដែលជា​អំណោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​មាន​ចំ​នន​១៩៩​ខ្នង​ស្មើនឹង​១.៦០២​បន្ទប់ ។​

​សូម​រំលឹកថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយ​រដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ ឆ្នាំ​២០២០​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវជាតិ​លេខ​៥៨​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ទៅ​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មាន​មានជ័យ​ប្រវែង​សរុប ១៧៤.១៦​គីឡូម៉ែត្រ ថា ៖ ខេត្តបន្ទាយមានជ័យ កាលពី​ឆ្នាំ​២០១៦​ទទួលបាន​អគារសិក្សា​និង​សមិទ្ធផល​អប់រំ​បាន​ច្រើនសន្ធឹក​ស្មើនឹង​ទឹកប្រាក់​ជាង​៣០​លាន​ដុល្លារ​។​ឯ​ខេត្តសៀមរាប​ទទួលបាន​តែ​ប្រមាណ​២០​លាន​ដុល្លារ​។​ឯ​ខេត្ត​ខ្លះទៀត​ទទួលបាន​តិចជាង​នេះ ៕S/

​រូបថត ៖ លោក​ឈួ ប៊ុន​រឿង ទទួល​សម្តេច​តេ​ជោ​កាល​ថ្ងៃទី​២៦​ខែមិថុនា​ពី​ឆ្នាំ​ពី​ឆ្នាំ​២០១៦​មក បន្ទាយមានជ័យ​ទទួល​អគារសិក្សា​អំណោយ​សម្តេច​តេ​ជោ​តម្លៃ​ជាង​៣០​លាន​ដុល្លា​សរ​អា​(​រូប​៖ ភ្នំ​ស្វាយ )​