ដោយ៖កាំពី/ក្រចេះ៖កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២០លោកវ៉ាថនអភិបាលខេត្តក្រចេះនិងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តបានដឹកនាំសម្ព័នគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជានិងមន្ត្រីមន្ទីរសុខាភិបាលចំនួន៤៥រូបចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន៦៩៦នាក់ដោយឥតគិតថ្លៃ។ពួកគាត់រស់នៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
លោកអភិបាលខេត្តក្រចេះបានបញ្ជាក់ថា៖ក្រុមការងារសម្ព័ន្ធគ្រូពេទ្យស.ស.យ.កជាក្រុមស្ម័គ្រចិត្តបានចុះមកព្យាបាលប្រជាពលរដ្ឋដោយគិតថ្លៃនៅតាមបណ្ដាទីតាំងផ្សេងទៀត។ដោយយើងមាននូវគ្រូពេទ្យដែលមានជំនាញទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសផងដែរ។ដើម្បីជួយព្យាបាលដល់ប្រជាពលរដ្ឋយើងឱ្យមានប្រសិទ្ធភាពខ្ពស់និងយកសេវាព្យាបាលមួយនេះមកឱ្យកៀកផ្ទះពូកគាត់ក្នុងការផ្ដល់ភាពងាយស្រួលដល់ពួកគាត់។
លោកបន្តថា៖ ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នាខ្មែរស្រឡាញ់ខ្មែរ។ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយគឺការព្យាបាលមិនប្រកាន់បក្ខពួកសាសនាឬនិន្នាការនយោបាយណាមួយឡើយ។សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកព្រោះបញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ ។
លោក ងី ប៊ុនឡែនអនុប្រធានមន្ទីរសុខាភិបាលខេត្តបានថ្លែងឱ្យដឹងថា”ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមជាមួយសម្ព័ន្ធគ្រូពេទ្យស.ស.យ.កនិងអាជ្ញធរខណ្ឌរៀបចំកម្មវិធីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅថ្ងៃនេះ។ការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ៣៥០នាក់ ជំងឺត្រចៀក ច្រមុះ បំពង់ក ១០២នាក់ ជំងឺភ្នែក ៩៥ នាក់ ជំងឺកុមារ ៣៥០នាក់ ពិនិត្យអេកូសាស្ត្រ ៣៦នាក់” ៕S/