ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖យុវជនសង្ស័យ២នាក់ចូលលួចម៉ូតូបាន១គ្រឿងហើយយកទៅលក់ឱ្យម្នាក់ទៀតយកលុយទៅទិញគ្រឿងញៀនជក់ត្រូវបានអាវុធហត្ថឃាត់ខ្លួនបានទាំង៣នាក់ ។ការឃាត់ខ្លួនធ្វើឡើងកាលពីម៉ោង៣រសៀល ថ្ងៃទី២៦ ខែកុម្ភឆ្នាំ២០២០ នៅក្នុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រីនួននីណារ៉ូមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា៖ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២០ របស់ឈ្មោះ កែវ បូរីភេទប្រុសអាយុ៣៤ឆ្នាំ ។ពីករណីបាត់ម៉ូតូ១គ្រឿងម៉ាកហុងដាស្គូបពីពណ៌ក្រហមលាយសកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០នៅចំណុចមុខវត្តត្រាចស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
កម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនអ្នកលួចនិងអ្នកទិញបានចំនួន៣នាក់ព្រមទាំងដកហូតវត្ថុតាងម៉ូតូ១គ្រឿង។ជនសង្ស័យទាំ៣នាក់៖១មានឈ្មោះឈឿតភេទប្រុសអាយុ២០ឆ្នាំ។២ឈ្មោះយ៉េងយឿភេទប្រុសអាយុ២១ឆ្នាំអ្នកទាំងពីរមានទីលំនៅមិនពិតប្រាកដ។៣ឈ្មោះជុំជុងភេទប្រុសអាយុ៣៩ឆ្នាំជាអ្នកទិញ៕S/
រូបថត ៖ លួចម៉ូតូបាន១គ្រឿងយកទៅលក់ហើយយកលុយទៅទិញគ្រឿងញៀនជក់ ៖ អាវុធហត្ថឃាត់ខ្លួនបាន៣នាក់ (រូប៖ ប.ជ័យ)