ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មាន​ករណី​គ្រោះថ្នាក់​បាក់​ដើមឈើ​រលំ​សង្កត់​លើ​បុរស​ម្នាក់​បណ្ដាល​ឱ្យស្លាប់​។​ករណីនេះ​បានកើត​ឡើង​នៅ​ភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូព្រៃ​មួយ​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២០​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ​សន​វុទ្ធី​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​រស់នៅ​ភូមិ​កើតហេតុ​។​ដែល​ឈានដល់​ការបាក់​ដើមឈើ​រលំ​សង្កត់​គឺ​មូលហេតុ​ជនរងគ្រោះ​កាត់​ដើមឈើ​និង​រណា​យន្ត​បណ្ដាលឱ្យ​បាក់​រលំ​សង្កត់​ចំក្បាល​ស្លាប់​នៅនឹងកន្លែង​តែម្តង​។​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ចុះ​ត្រួតពិនិត្យ​រួច​សន្និដ្ឋានថា​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ដើមឈើ​បាក់​សង្កត់​ប្រាកដ​មែន​៕S/