វ៉ៃកូ/ស្វាយរៀងៈលោកអង្គវង្សវឌ្ឍានារដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងលោកម៉ែនវិបុលអភិបាលខេត្តកាលពីព្រឹកថ្ងៃទី២៧ខែកម្ភៈឆ្នាំ២០២០នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសផ្ទេរតែងតាំងនិងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
យោងលិខិតបង្គាប់ដែលចេញដោយមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថាពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង សមាជិក នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជា ប្រធានមន្ទីរនានារបស់ខេត្តកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកនិងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
អញ្ជើញចូលរួមក្នុងពិធីនេះមានសមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមលោក,លោកស្រីប្រតិភូក្រសួងយុត្តិធម៌និងព្រះរាជអាជ្ញាព្រះរាជអាជ្ញារងចៅក្រមតុលាការចៅក្រមអយ្យការនិងមន្ត្រីរាជការនៃសាលាដំបូងខេត្ត។លោកឧត្ដមសេនីយ៍វរសេនីយមេបញ្ជាការមេបញ្ជាការរងកងកម្លាំងទាំងបីប្រធានមន្ទីរ-អង្គភាពអភិបាលក្រុងស្រុកនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតសរុបវត្តមានប្រមាណ២០០នាក់។
សូមបញ្ជាក់ថាលោកខាំសុផារីវរៈព្រះរាជអាជ្ញាថ្នាក់លេខ២ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហនុមីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ជំនួសលោក គង់ ច័ន្ទខេមរិទ្ធ ដែលត្រូវបានផ្ទេរទៅកាន់ជា ព្រះរាជអាជ្ញាខេត្តប៉ៃលិន៕S/