ចិន​រាយការណ៍​ឆ្លង​ថ្មី​៣២៧​ករណី​និង​ស្លាប់​៤៤​នាក់​បន្ថែម​

​ចិនដីគោក​មាន​ការឆ្លង​កូរ៉ូណា​វី​រុសចំនួន​៣២៧​ករណី​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើ​តាម​ការប្រកាស​របស់​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​កាលពី​ថ្ងៃ​សុក្រ​​ទី​២៨​កុម្ភៈ ដោយ​ចុះ​ពី​ចំនួន​ឆ្លង​៤៣៣​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​

​ចំនួន​នេះ​ធ្វើឲ្យអ្នក​ឆ្លង​វីរុស​Covid-19​សរុប​នៅ​ចិន​កើន​ដល់​៧៨.៨២៤​នាក់​។​

​គណៈកម្មាធិការ​ក៏​បាន​រាយការណ៍​ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​នេះ​ចំនួន​៤៤​នាក់​សម្រាប់​ថ្ងៃ​២៧​កុម្ភៈ​​ នាំឲ្យ​អ្នកស្លាប់​សរុប​ដោយ​កូរ៉ូណា​វីរុស​ថ្មី​នេះ​នៅ​ចិន​កើន​​ដល់​២.៧៨៨​នាក់​។​

​ក្នុងចំណោម​អ្នកស្លាប់​៤៤​នាក់​កាលពី​ថ្ងៃ​២៧​កុម្ភៈ មាន​៤១​នាក់​នៅ​ខេត្ត​ហ៊ូ​ប៉ី ក្នុងនេះ​២៨​នាក់​នៅ​ក្រុង​វូ​ហាន​៕ប្រែសម្រួល៖វាសនា/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...