Home ព័ត៌មានអន្តរជាតិ ចំនួនអ្នកស្លា...

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅអ៊ីរ៉ង់កើនឡើងដល់ ២៦ នាក់

អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈថា ចំនួនអ្នកស្លាប់ ដោយសារ វីរុសកូរ៉ូណាបានកើនឡើងដល់ ២៦ នាក់ ដែលជាចំនួនខ្ពស់បំផុតនៅខាងក្រៅ ប្រទេសចិន ហើយចំនួនអ្នកឆ្លងសរុបនៅពេលនេះមានចំនួន ២៤៥ នាក់រួមទាំង មន្ត្រីជាន់ខ្ពស់មួយចំនួនផង។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ការផ្ទុះឡើងនៃមេរោគនេះបានជំរុញឱ្យអាជ្ញាធរ លុបចោលការថ្វាយបង្គំព្រះរាល់ថ្ងៃសុក្រនៅតាមទីប្រជុំជនចំនួន ២៣ នៃខេត្តចំនួន ៣១ របស់អ៊ីរ៉ង់ រួមមានទាំងទីក្រុងតេហេរ៉ង់និង ទីក្រុង សក្ការៈអ៊ីស្លាមនិកាយស៊ីអ៊ីត ខូម និង ម៉ាស្សាដ ព្រមទាំងតំបន់ឆ្លងមួយចំនួន ទៀត។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បាននិយាយថា អ៊ីរ៉ង់បានហាមឃាត់ ពលរដ្ឋចិនមិនឱ្យចូលប្រទេសទេ។

មន្ត្រីដែលឆ្លងមេរោគនេះគឺមានលោកស្រី ម៉ាស៊ូមេ អេបតេកា អនុប្រធានផ្នែក កិច្ចការស្ត្រីនិងគ្រួសារ និង អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក អ៊ីរ៉ាច ហារៀឈី។ ករណីរបស់លោកស្រីអេបតេកា ត្រូវគេនិយាយថាស្រាលទេ ហើយលោកស្រីមិនត្រូវបានបញ្ជូនចូលមន្ទីរពេទ្យទេ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក គានូស ចាហានពួ បានប្រាប់ ទូរទស្សន៍រដ្ឋថា “ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ យើងមានករណី ១០៦ (ថ្មី) ដែលបានបញ្ជាក់ … ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៦ នាក់ហើយ”។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក សាអ៊ីដ ណាម៉ាគី បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ថា អ៊ីរ៉ង់ក៏បានដាក់ចេញការរឹតត្បិតមួយចំនួនលើការចូលទៅកាន់ទីក្រុង សក្ការៈបូជា​ ខូម និងម៉ាស្សាដ ផងដែរ។ លោកបាននិយាយថា “ការប្រមូលផ្តុំមិនត្រូវបានអនុញ្ញាតនៅខាងក្នុងទីសក្ការៈបូជាទេ”។

អាជ្ញាធរអ៊ីរ៉ង់បាននិយាយថាមនុស្សរាប់រយនាក់ដំបូងសង្ស័យថាមានវីរុសកូរ៉ូណាបានធ្វើតេស្តអវិជ្ជមាន ហើយត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យហើយ។

អាជ្ញាធររួមទាំងប្រធានាធិបតីហាសសាន់ រូហានីបាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់គ្មានផែនការដើម្បីដាក់ទីក្រុងឬស្រុកណាមួយដាច់ដោយឡែកទេ បើទោះបីជាចំនួនអ្នកឆ្លងកើនឡើងខ្លាំងក្នុងរយៈពេលដ៏ខ្លីក៏ដោយ។

រដ្ឋាភិបាលបានបន្លាយពេលបិទសាកលវិទ្យាល័យនិងរោងកុននិងការហាមឃាត់ជាបណ្តោះអាសន្នលើព្រឹត្តិការណ៍វប្បធម៌កីឡានិងសន្និសីទសម្រាប់រយៈពេលមួយសប្តាហ៍ទៀត៕ ដោយ៖ កញ្ញាដាលីស/Ha

អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាកើនឡើង២៦នាក់នៅអ៊ីរ៉ង់គិតត្រឹមថ្ងៃព្រហស្បតិ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា ​ប្រាប់​សហភាព​អឺរ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...