Home ព័ត៌មានអន្តរជាតិ IMF ទំនងជានឹង...

IMF ទំនងជានឹងទម្លាក់ចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលលោក ដោយសារតែវីរុសកូរ៉ូណា

អ្នកនាំពាក្យ IMF មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈថា វីរុសកូរ៉ូណាដែលរាតត្បាតយ៉ាងរហ័សនឹងជះផលប៉ះពាល់លើកំណើនសេដ្ឋកិច្ចសកលលោក ហើយជាលទ្ធផលអង្គការមូលនិធីរូបិយវត្ថុអន្តរជាតិ (IMF) ទំនងជានឹងទម្លាក់ចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលលោក។

នាយកគ្រប់គ្រងទូទៅរបស់ IMF លោកស្រីគ្រីស្តាលីណា ចចជីវ៉ា រំពឹងអំពីការទម្លាក់ការព្យាករណ៍នេះនៅថ្ងៃសៅរ៍ខាងមុខ អំឡុងកិច្ចប្រជុំមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសសេដ្ឋកិច្ចធំៗទាំង២០លើពិភពលោកនៅទីក្រុងរីយ៉ាដ។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រីនិយាយថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាទំនងជាបន្ទាបកំណើនសេដ្ឋកិច្ចចិនឆ្នាំនេះមកនៅត្រឹម ៥,៦ ភាគរយ គឺធ្លាក់ចុះ ០,៤ ភាគរយ ពីការព្យាករណ៍កាលពីខែមករា និង បន្ថយកំណើនសេដ្ឋកិច្ចសកលលោកចំនួន ០,១ ភាគរយ។

អ្នកនាំពាក្យ IMF លោក ហ្គឺរី រ៉ាយ បានប្រាប់នៅសន្និសីទកាសែតមួយថា “យើងទំនងជានឹងទម្លាក់ចុះការព្យាករណ៍របស់យើងអំពីកំណើនសេដ្ឋកិច្ចពិភពលោក”។ លោកបានបន្ថែមថា លោកគ្មានព័ត៌មានបន្ថែមលើសេចក្តីថ្លែងការណ៍របស់លោកស្រីចចជីវ៉ានោះទេ ប៉ុន្តែនិយាយថា ព័ត៌មានលម្អិតថែមទៀតទំនងជានឹងលេចឡើង ខណៈ IMF ត្រៀមបញ្ចេញនូវទស្សនៈវិស័យសេដ្ឋកិច្ចពិភពលោកថ្មីនៅខែមេសា៕ ដោយ៖ កញ្ញាដាលីស

IMF រំពឹងទម្លាក់ចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចនៅថ្ងៃសៅរ៍ ទី២៩ កុម្ភៈនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្មីៗ! បញ្ជូនអ្នកបានរកឃេី...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖នៅល្...

វាលវែងនិងជួរភ្នំដងរែកយប់ន...

ដោយៈប.ខុន/   ភ្នំពេញៈនៅ...

ឈ្នួល​ច្រូត​ឡើងថ្លៃ ហើយ​ព...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

អភិបាល​រាជធានី​ជួយ​ស្ថាបន...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...