ក្លិបម៉េនឆេស្ទ័រ យូណាយធីតបានបញ្ចូនក្រុមការងារទៅតាមដានទស្សនាការប្រកួតរបស់ កីឡាករ ម៉ាទីន អូដេហ្គាដ (Martin Odegaard) កាលពីចុងសប្តាហ៍មុននៅមុនលទ្ធភាព ផ្ទេរនៅរដូវក្តៅ នេះបើតាមសេចក្តីរាយការណ៍ថ្មីនៅប្រទេសអេស្ប៉ាញ។
កីឡាករវ័យ២១ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្លិបរៀលម៉ាឌ្រីត( Real Sociedad )នៅរដូវកាលនេះ បន្ទាប់ពីចាកចេញពីក្លិប Real Madrid ក្នុងកិច្ចសន្យាលេងខ្ចីជើង ដើម្បីស្វែងរកឱកាសបង្ហាញមុខក្នុងក្រុមជម្រើសដំបូង។
ក្លិប Real Madrid មានជម្រើសបន្ថែមពេលវេលាខ្ចីជើងរបស់ អូដេហ្គាដ ជាមួយក្លឹប Sociedad មួយឆ្នាំទៀត ឬក៏នាំយកកីឡាកររូបនេះត្រឡប់មកវិញនៅរដូវក្តៅនេះ ប៉ុន្តែការប្តូរមកពហុ កីឡដ្ឋាន Old Trafford អាចនឹងក្លាយជាការពិត។
តាមកាសែត El Diario Vasco របស់អេស្ប៉ាញបានអះអាងថា លោក ម៉ាសេល បាវ (Marcel Bout)ប្រធានក្រុមជ្រើសរើសកីឡាករក៏បានចូលរួមតាមដានទម្រង់លេងរបស់កីឡាករសញ្ជាតិន័រវេសរូបនេះផងដែរ អំឡុងពេលយកឈ្នះក្រុម វ៉ាឡិនស្យា (Valencia ) ៣-០ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។
អូដេហ្គាដ ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅរដូវកាលនេះ ដោយបង្ហាញមុខ២៥លើក និងរកបាន៧គ្រាប់សម្រាប់ក្រុម Sociedad ដែលឈរនៅលេខរៀងទី៦នៅក្របខ័ណ្ឌ La Liga ៕ ប្រែសម្រួល: ពិសិដ្ឋ