ដោយៈ​សុផល​/​ភ្នំពេញ​៖​សាកលវិទ្យាល័យ​របស់​កម្ពុជា​ចំនួន​ពីរ​គឺ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​,​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បានទទួល​«​គំរោង​នវានុវត្តន៍​សាកលវិទ្យាល័យ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​» (PURSEA) ពី​សហភាព​អឺរ៉ុប​។​

«​គំរោង​នវានុវត្តន៍​សាកលវិទ្យាល័យ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​»(PURSEA)​គឺ​ស្ថិតក្នុង​គំរោង​ទាំងឡាយ​របស់​សហគម​ន៍​អ៊ឺរ៉ុប​(Erasmus+K2)​ដែល​ផ្តោត​គោលដៅ​លើ​ការពង្រឹង​សមត្ថភាព​នៃ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។​នេះ​ជា​គំរោង​ដែល​គាំទ្រ​លើ​ផ្នែក​ហិរញ្ញវត្ថុ​ដោយ​សហគមន៍​អ៊ឺរ៉ុប សំរាប់​រយៈពេល​៣​ឆ្នាំ​៖ ២០២០-២០២៣ និង​ដែលមាន​សាកលវិទ្យាល័យ​ហាណូយ​ជា​អ្នក​ស​ម្រ​ម​សម្រួល​។

​គម្រោង​នេះ​ប្រមូលផ្តុំ​គ្រឹះស្ថាន​អប់រំ​និង​ស្រាវជ្រាវ​ចំនួន​១៦​ដែល​ក្នុងនោះ​គ្រឹះស្ថាន​ចំនួន​៨​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​(​គ្រឹះស្ថាន​២​នៅ​កម្ពុជា​៖​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​និង​សាកលវិទ្យាល័យ​ចំនួន​៦​នៅ​វៀតណាម​)​។​គ្រឹះស្ថាន​ទាំងនេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​លទ្ធផល​នៃ​គំរោង​មួយ​នេះ​។


​ដៃគូ​សហការ​ណ៏​នៃ​សហភាព​អ៊ឺរ៉ុប​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​សាកលវិទ្យាល័យ​ជាច្រើន​នៅក្នុង​ប្រទេស​បារាំង​អាល្លឺម៉ង់​និង​ប្រទេស​បែ​ល​ហ្សិ​ក​នឹង​ផ្តល់នូវ​ជំនាញ​បទពិសោធន៍​លើ​ផ្នែក​អភិបាលកិច្ច​សាកលវិទ្យាល័យ​។​ផ្នែកបណ្តុះបណ្តាល​លើ​ការដឹក​នាំឱ្យមាន​ការផ្លាស់​ប្តូរ​និង​បង្ការ​ហានិភ័យ​ទាំងឡាយ​។​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​មាន​តួនាទី​សហការ​សម្របសម្រួល និង​ទទួលបន្ទុក​គ្រប់គ្រង​រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​គំរោង​នេះ​។

​គម្រោង​PURSEA​មាន​គោលបំណង​ពង្រឹងសមត្ថភាព​លើ​អភិបាលកិច្ច​នៃ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ចំនួន​៨​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​តាមរយៈ​ការកំណត់​និង​ដាក់អោយ​ដំណើរការ​ផែនការ​យុទ្ធសាស្ត្រ​តទៅ​តាម​បរិបទ​និង​ផ្តោតលើ​គោលដៅ​ចំនួន​៣៖១,​បង្កើត​វិធីសាស្ត្រ​និង​មធ្យោបាយ​ចាំបាច់​សំរាប់​ការបង្កើត​ផែនការ​ណ៏​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍន៍​និង​កសាង​ផែនការ​ណ៏​ប្រតិបត្តិ​សំរាប់​សាកលវិទ្យាល័យ​ជា​ដៃគូ​។​លទ្ធផល​ចំបង​ដែល​ទន្ទឹងរង់ចាំ​គឺ​ផែនការ​យុទ្ធសាស្ត្រ​សំរាប់​ការ​អភិ​វ​ឌ្ឈ​ន៍​តាម​លក្ខណៈ​ន​វា​នុ​វត្ត​ភាព ឬ​ការបង្កើន​ភាពជា​នៃ​សាកលវិទ្យាល័យ​នីមួយៗ ជា​ដៃគូរ​និង​ផែនការ​ណ៏​ប្រតិបត្តិ​។​

២,​ដាក់ឱ្យ​ដំណើរការ​ផែនការ​សកម្ម​ភាពជា​អទិភាព​ក្នុង​សាកលវិទ្យាល័យ​នីមួយៗ​ជា​ដៃគូរ​ការបង្កើត​សមាសភាព​នៃ​គំរោង​និង​ការដឹក​នាំនូវ​ការ​ផ្លស់​ប្តូរ​។​លទ្ធផល​ដែល​រំពឹង​រង់ចាំ​នៃ​ជំហាន​នេះ​រួមមាន​ផែនការ​ណ៍​អទិភាព​ដែល​ជ្រើសរើស​និង​ដាក់អោយ​ដំណើរការ​ណ៏​ក៏ដូចជា​សមាសភាព​នៃ​គំរោង​(​អភិបាលកិច្ច​និង​ការគ្រប់គ្រង​)​។​

៣,​បង្កើត​ឧ​បករ​ណ៏​ដើម្បី​ផ្លាស់ប្តូរ​និង​ផ្សព្វផ្សាយ​ជំនាញ​ឯកទេស​ក្នុង​តំបន់​ដោយ​បង្កើត​នូវ​ផែនការ​ណ៏​យុទ្ធសាស្ត្រ​ក៏ដូចជា​ដំណើរការ​នៃ​ការងារ​អភិបាលកិច្ច​និង​គ្រប់គ្រង​សាកល​វិ​ទ្យ​ល័យ​។​ឧ​បករ​ណ៏​ដែល​រំពឹង​រង់ចាំ​នោះ​គឺ​ការបង្កើត​ទំព័​រវេ​ប​សាយ​សម្រាប់​ទំនាក់ទំនង​និង​ផ្លាស់ប្តូរ​លទ្ធផល​នៃ​គម្រោង​រវាង​សាកលវិទ្យាល័យ​និង​បុគ្គល​ទាំងឡាយណា​ដែល​ចាប់​អារ​ម្ម​ណ៏​។​ដើម្បី​សម្រេច​គោលដៅ​ដែល​បានកំណត់​ទាំងឡាយ​នេះ​ការផ្លាស់ប្តូរ​ចំណេះធ្វើ​ការគាំទ្រ​និង​ផ្តល់​ជំនាញ​ឯកទេស​រវាង​ស្ថាប័ន​ដៃគូរ​នៃ​គម្រោង​នឹងត្រូវ​បង្កើតឡើង​តាម​សិក្ខាសាលា​ផ្សេងៗ​និង​ការបណ្តុះបណ្តាល​ដែល​នឹង​រៀបចំ​នៅ​ប្រទេស​វៀតណាម​កម្ពុជា​បារាំង​និង​នៅ​ប្រទេស​បែ​ល​ហ្សិ​ក​។​

​សកម្មភាព​ទាំងមូល​ត្រូវ​បែង​ចែកជា​១០​កញ្ចប់​ការងារ​(workpackage)​មានដូចជា​១​កញ្ចប់​ចាប់ផ្តើម​ដំណើការ​ណ៏​គំរោង​២​កញ្ចប់​ស្វ័យ​ស្វែង​រោគវិនិច្ឆ័យ​៣,​កញ្ចប់​វិភាគ​បរិស្ថាន​ខាងក្រៅ​៤,​កញ្ចប់​ស្វ័យ​វាយតម្លៃ​យុទ្ធសាស្ត្រ​នៃ​ការ​អភិ​វ​ឌ្ឈ​ន៍​និង​បរិស្ថាន​ផ្ទៃក្នុង​៥,​កញ្ចប់​បង្កើត​សមាសភាព​នៃ​ផែនការ​ណ៏​យុទ្ធសាស្ត្រ ៦,​កញ្ចប់​ដាក់អោយ​ដំណើរការ​និង​តាមដាន​ផែនការ​សកម្មភាព​៧,​កញ្ចប់​ពង្រឹងសមត្ថភាព​បុគ្គលិក ៨-​កញ្ចប់​ធានា​គុណភាព​និង​ភាព ជា​ម្ចាស់​លើ​ហានិភ័យ ៩,​កញ្ចប់​ទំនាក់ទំនង​និង​ផ្សព្វផ្សាយ​លទ្ធផល ១០,​កញ្ចប់ គ្រប់គ្រង​រួម រដ្ឋបាល​និង​ហិរញ្ញវត្ថុ​នៃ​គំរោង​។

​ក្នុងចំណោម​កញ្ចប់​ការងារ​ទាំង​១០​នេះ​កញ្ចប់​ទី​២,៣,៤,៥,​និង​ទី​៦​មាន​សារៈសំខាន់​ចាំបាច់​សំរាប់​គំរោង​ព្រោះ​វា​ទាក់ទង​នឹង​ការបង្កើត​គំរោង​ផែនការ​ណ៏​យុទ្ធសាស្ត្រ​ដោយផ្ទាល់​សំរាប់​ការ​អភិ​វ​ឌ្ឈ​ន៍​និង​ការដាក់ឱ្យ​ដំណើរការ​និង​ផែនការ​ណ៏​សកម្មភាព​។​ចំណុច​ទី​៧​និង​៨​គឺ​ចាំបាច់​ក្នុងការ​ផ្លាស់ប្តូរ​និង​តម្រូវឱ្យ​បណ្តុះបណ្តាល​បុគ្គលិក​នៃ​សាកលវិទ្យាល័យ​ទាំងឡាយ​ក្នុង​តំបន់​ធានា​ដល់​គុណភាព​និង​ការគ្រប់គ្រង​ហានិភ័យ​។​ចំណុច​ទី​១៩​និង​១០​មាន​លក្ខណៈ​ជាការ​ដាក់ឱ្យ​ដំណើរការ​ការគ្រប់គ្រង​និង​ការផ្សព្វផ្សាយ​លទ្ធផល​នៃ​គំរោង​។

​លោក​សៀង​ផេ​ន​អ្នកសម្របសម្រួល​គំរោង​PURSEA​និង​ជានា​យក​ទំនាក់ទំនង​អន្តរជាតិ​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​អះអាងថា​៖«​ដោយ​គុណ​តម្លៃ​នៃ​គំរោង​PURSEAT​នេះ​យើង​មានឱកាស​ក្នុងការ​ទទួលបាន​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​និង​អាចឱ្យ​យើង​សម្រេចបាន​នូវ​ការបណ្តុះបណ្តាល​មួយ​ដោយ​គុណភាព​នៃ​ក្នុង​ការអប់រំ​នៅ​កំរិត​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា​។ គឺ​មិនមែន​តែ​សំរាប់តែ​នៅក្នុង​វិទ្យាស្ថាន យើង​ប៉ុណ្ណោះ​ទេ ។​ក៏ប៉ុន្តែ​ក្នុងពេល​អនាគត​ប្រសិនបើ​អ្វីៗ​ដំណើរការ​បានល្អ​នៅ​សាកលវិទ្យាល័យ​យើង​ទាំងពីរ​ដែល​ស្ថិតក្នុង​គំរោង​នេះ​យើង​នឹង​អាច​ចែករំលែក​បទពិសោធន៍​របស់​យើង​ដល់​គ្រប់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទាំងឡាយ​នៅ​កម្ពុជា » ៕S/​