​ការ​មានការ​រួមភេទ​ដោយ​មិនបាន​ការពារ និង​ប្រយ័ត្នប្រយែងអាចធ្វើ​ឲ្យ​អ្នក​ប្រឈមមុខ​ខ្ពស់ទៅនឹង​ការឆ្លងកាត់​ជំងឺ​កាមរោគ និង​ជំងឺ​នានា​ជាច្រើន​ទៀត​ដូចជា ៖

• ជំងឺ​រលាក​ថ្លើម​ប្រភេទ A
• ជំងឺ​រលាក​ថ្លើម​ប្រភេទ B
• ជំងឺ​រលាក​ថ្លើម​ប្រភេទ C
• ជំងឺ​រលាក​ប្លោកនោម​
• ជំងឺ​ប៉េ​ស​
• ជំងឺរើម​ប្រដាប់បន្តពូជ​
• ជំងឺ​ឬ​ស​ក្នុង​ប្រដាប់បន្តពូជ​
• ជំងឺស្វាយ​
• ជំងឺ​ប្រមេះ​។​

​ការប្រើ​ស្រោមអនាម័យ ជួយ​ការពារ​ប្រឆាំងនឹង​មេរោគ​អេដស៍ និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺកាមរោគ​ផ្សេងៗ​ទៀត​។​

​ការស្ទង់មតិ​បុរស​ស្រឡាញ់​បុរស និង​ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា​ជាច្រើន​បាន​បង្ហាញថា បុរស​ម្នាក់​ក្នុងចំណោម​បុរស ៣ នាក់ មិនដែល​បាន​ធ្លាប់ធ្វើ​តេស្ត​រក​មេរោគ​អេដស៍ ហើយ​ម្នាក់ ក្នុងចំណោម ៤ នាក់ មិនដែល​បានធ្វើ​តេស្ត​រក​ជំងឺ​ឆ្លងតាម​ការរួម​ភេទ​នោះទេ​។​

​បុរស​ស្រឡាញ់​ភេទ​ដូចគ្នា និង​បុរស​ស្រឡាញ់​ភេទ​ទាំងពីរ​គួរតែ​ពិនិត្យ​សុខភាព​ផ្លូវភេទ ឡើងវិញ យ៉ាងហោចណាស់​ប្រាំមួយ​ខែម្តង​នៅតាម​គ្លីនិក​សុខភាព​ផ្លូវភេទ​នានា​។ នេះ​គឺជា រឿង​សំខាន់​ណាស់ ដើម្បី​ថែរក្សា​សុខភាព និង​ការពារ​ជំងឺ​កាមរោគ​មួយចំនួន​ដែល​គ្មានរោគសញ្ញា​៕ ដោយៈ health.com.kh