ប៉ូលិសនៅតំបន់ភាគខាងជើងនៃប្រទេសថៃបាននិយាយថា សាកសពមនុស្ស៧ នាក់ដែលត្រូវបានគេជឿថាជាពួកអ្នកជួញដូរគ្រឿងញៀនត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ទី២៧កុម្ភៈ នៅក្នុងអាងស្តុកទឹកមួយនៅក្នុងតំបន់ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់យោធា។
ប៉ូលិសនៅស្រុកមែសៃនៅខេត្តឈៀងរ៉ៃ បាននិយាយថា មនុស្សទាំង៧នាក់ត្រូវបានគេគិតថាមានការជាប់ពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធជាមួយទាហានកាលពីថ្ងៃចន្ទ។
តំបន់នោះគឺល្បីថាជាផ្លូវសម្រាប់សកម្មភាពជួញដូរគ្រឿងញៀនពីប្រទេសមីយ៉ាន់ម៉ា ដែលប្រទេសជិតខាងហើយវាមិនមែនជារឿងចម្លែកទេសម្រាប់កងកម្លាំងសន្តិសុខជួបប្រទះអ្នកជួញដូរគ្រឿងញៀននៅទីនោះ ដែលភាគច្រើនដឹកជញ្ជូនគ្រឿងញៀនមេតាំហ្វេតាមីន។ ប្រទេសថៃគឺជាទីផ្សារនិងជាកន្លែងឆ្លងកាត់គ្រឿងញៀន។
ប៉ូលិសបាននិយាយថា ថង់ធំចំនួន២១ថង់ដែលផ្ទុកគ្រឿងញៀនជាថ្នាំគ្រាប់មេតាំហ្វេតាមីននិងថ្នាំញៀនម៉ាទឹកកកត្រូវបានរកឃើញនៅលើមាត់ច្រាំងនៃអាងស្តុកទឹកនោះនៅចម្ងាយជាងមួយគីឡូម៉ែត្រពីកន្លែងដែលមានការបាញ់ប្រហារកាលពីថ្ងៃចន្ទនោះ។
គ្រឿងញៀនទាំងនោះ ត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ២លានបាត (៦៣.០០០ដុល្លារ) ៕ប្រែសម្រួល៖សុខា/sn/hA