Covid-19 នឹងធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកខាតបង់យ៉ាងតិច ២២ ពាន់លានដុល្លារ

280
ចែករម្លែក

ប្រធានក្រុមប្រឹក្សានៃការធ្វើដំណើរនិងទេសចរណ៍ពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែកុម្ភៈថា ការរីករាលដាលនៃវីរុសកូរ៉ូណានឹងធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកខាតបង់យ៉ាងហោចណាស់ ២២ ពាន់លានដុល្លារដោយសារតែការធ្លាក់ចុះនៃការចំណាយរបស់ភ្ញៀវទេសចរចិន។

ការរាតត្បាតវីរុស Covid-19 បានសម្លាប់មនុស្សជាង ២.៧៦០ នាក់ ដែលភាគច្រើននៅក្នុងប្រទេសចិន ហើយបានឆ្លងដល់មនុស្សជាង ៨១.០០០ នាក់នៅក្នុងប្រទេសជាង ៤៥ ។

លោកស្រី ក្លូរៀ ក្វេវ៉ារ៉ា បានប្រាប់កាសែត El Mundo ថា “វាឆាប់ពេកក្នុងការដឹងអំពីការខាតបង់ ប៉ុន្តែ WTTC បានធ្វើការគណនាបឋមដោយសហការជាមួយក្រុមហ៊ុនស្រាវជ្រាវ Oxford Economics ដែលប៉ាន់ស្មានថា វិបត្តិនេះនឹងធ្វើឱ្យវិស័យទេសចរណ៍ខាតបង់យ៉ាងហោចណាស់ ២២ ពាន់លានដុល្លារ”។

លោកស្រីបាននិយាយថា “ការគណនានេះគឺផ្អែកលើបទពិសោធន៍នៃវិបត្តិមុនៗ ដូចជា ជំងឺសា ឬ H1N1 និងផ្អែកលើការខាតបង់ដែលកើតចេញពីភ្ញៀវទេសចរចិន ដែលមិនបានធ្វើដំណើរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ជនជាតិចិនគឺជាភ្ញៀវទេសចរដែលចំណាយច្រើនបំផុតនៅពេលពួកគេធ្វើដំណើរ”៕ ដោយ៖ កញ្ញាដាលីស

វិស័យទេសចរណ៍ពិភពលោកនឹងខាតបង់យ៉ាងតិច ២២ ពាន់លានដុល្លារដោយសារវីរុសកូរ៉ូណា