​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះស្ថិតក្នុង​បរ​វេណ​វត្ត​បាក់​កាំ​ក្នុង​ឃុំ​ឈានមុខ​ស្រុក​ត្បែងមានជ័យ​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ដ្ឋា​ន​ខេត្តព្រះវិហារ​បាន​ថ្លែងថា​វេទិការ​សាធារណៈ​ដែល​បាន​ធ្វើឡើង​ក្នុងថ្ងៃនេះ​គឺ​ចង់​ស្វែងយល់​អំពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​។​

ជាមួយ​នោះ​ចង់ដឹង​លើ​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​ជីវភាព​រស់​ផ្ទាល់​ជាប្រចាំ​ថ្ងៃ​។​ប្រជាពលរដ្ឋ​ទទួលបាន​ឫ​មិនបាន​ចំពោះ​សេវាសាធារណៈ​និង​បញ្ហា​មួយចំនួនទៀត​ដែលជា​គោលនយោបាយ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។​

​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​ថ្លែង​ទៀតថា​ការធ្វើ​វេទិការ​សាធារណៈ​នេះ​គឺ​ចង់​ស្តាប់​មតិយោបល់​ផ្ទាល់​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​មតិយោបល់រ​បស់បង​ប្អូន​នេះហើយ​ជា​ឱកាស​សម្រាប់​ក្រុមការងារ​រាជរដ្ឋាភិបាល ធ្វើការ​បកស្រាយ ធ្វើការ​បំភ្លឺ​ទៅលើ​បញ្ហា​មួយចំនួន ជា​ចម្ងល់​របស់​ពុក​ម៉ែ​បងប្អូន​។

លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​សង្កត់ធ្ងន់ថា​«​បញ្ហា​ទាំងអស់នេះ​គឺ​ផ្តើម​មកពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ជាច្រើន​អាណត្តិ​មកហើយ​ហើយ​រាជរដ្ឋាភិបាល​នេះ ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​»​។​លោក​បន្តថា​«​មកដល់ពេលនេះ​ប្រទេសជាតិ​មាន​សន្តិភាព​ពេញលេញ​ឫ​អាច​និយាយបានថា​សន្តិភាព​គ្របដណ្តប់​ពេញ​ប្រទេស​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​គ្មាន​តំបន់អប្បគមន៍​គ្មាន​តំបន់​បែងចែក​ទឹកដី​ដូច​ពីមុន​ទៀត​ទេ​»៕S/​