ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖គ្រោះថ្នាក់មួយបានកើតឡើងដោយមានហេតុការណ៍ផ្ទុះធុងខ្យល់បណ្តាលឱ្យបុរសម្នាក់ដាច់ជើងឆ្វេងម្ខាង។ករណីនេះកើតឡើងត្រង់ចំណុចភូមិពោធិ៍ទាបឃុំម្លូរព្រៃមួយស្រុកឆែបខេត្តព្រះវិហារកាលពីព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០។
មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថាការផ្ទុះធុងខ្យល់បណ្តាលឱ្យបុរសម្នាក់បានរងរបួសធ្ងន់ដាច់ជើងឆ្វេងម្ខាងនេះគឺជនរងគ្រោះបានបញ្ចូលខ្យល់ខ្លាំងហួសកំណត់។ជនរងគ្រោះមានឈ្មោះទុយធារ៉ាភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែររស់នៅភូមិកើតហេតុខាងលើ។បច្ចុប្បន្នជនរងគ្រោះត្រូវប្រជាពលរដ្ឋជួយដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕S/


