ថ្លៃប្រេងបានដាំក្បាលចុះដល់កំរិតទាបបំផុតធៀបនឹងតំលៃនានាក្នុងរយៈពេល១ឆ្នាំមកនេះ ដោយដាក់វានៅលើផ្លូវនៃការធ្លាក់ថ្លៃប្រចាំសប្តាហ៍ច្រើនបំផុតក្នុងពេល៤ឆ្នាំមកនេះ នៅពេលការឆ្លងរាលដាល់យ៉ាងលឿននៃកូរ៉ូណាវីរុសបានបង្កការភ័យខ្លាចថានឹងបន្ថយតំរូវការប្រេងលើពិភពលោក។
ពួកអ្នកវិនិយោគកាន់តែព្រួយបារម្ភអំពីការផ្ទុះជម្ងឺឆ្លងជាសកលមួយនៅពេលវីរុសនេះបានឆ្លងរាលដាលហួសប្រទេសចិនទៅដល់ប្រទេស៤៦ទៀត។
ប្រេងឆៅBrent សំរាប់លក់ចេញនៅខែឧសភា ធ្លាក់ខុះ១,៣៧ដុល្លារមកនៅត្រឹម៥០,៣៦ដុល្លារក្នុង១បារ៉ែលដែលជាកំរិតថ្លៃទាបបំផុតក្នុរយៈពេល១៤ខែមកនេះ។
ចំណែកប្រេងឆៅWest Texas Intermediate (WTI)នៅអាម៉េរិកធ្លាក់ចុះ១,៣៣ដុល្លារមកនៅត្រឹម៤៥,៧៦ដុល្លារក្នងមួយបារ៉ែល។
សូមបញ្ជាក់ថា ថ្លៃប្រេងឆៅនៅអាម៉េរិកបានចុះអស់១៤ភាគរយក្នុងរយៈពេលតែ១សប្តាហ៍ ជាចំនួនចុះច្រើនបំផុតប្រចាំសប្តាហ៍ចាប់តាំងពីឆ្នាំ២០១១មក។ចំណែកប្រេង Brent ចុះអស់១៣ភាគរយនៅសប្តាហ៍នេះ។
ស្ទេហ្វេន អ៊ីនណេស នាយកស្ថិតិទីផ្សារនៅក្រុមហ៊ុនAxiCorpបាននិយាយថា« ថ្លៃប្រេងប្រែប្រួលទៅតាមព័ត៌មានស្តីពីការផ្ទុះជម្ងឺជុំទី២»។
ចំណែក ចេហ្វហ្វ្រេ ហាលលី អ្នកវិភាគទីផ្សារនៃក្រុមហ៊ុនOANDAបាននិយាយថា«កាលណាប្រេងឆៅBrentចុះក្រោម៥០ដុល្លារ វានឹងជាសុបិនអាក្រក់សំរាប់អង្គការនាំចេញប្រេងOPEC ហើយអាចនឹងនាំអោយមានប្រតិកម្មពីអង្គការនេះនៅចុងសប្តាហ៍ …»។
ទីផ្សារប្រេងឬំពឹងថានឹងមានការកាត់បន្ថយការផ្គត់ផ្គង់ប្រេងយ៉ាងច្រើនពីOPECនិងសម្ពន្ធមិត្តរុស្ស៊ីដើម្បីជាការឆ្លើយតបនឹងការផ្ទុះវីរុស។OPECដែលបច្ចុប្បន្នបញ្ចុះការផលិតប្រេង១,២លានបារ៉ែលក្នុង១ថ្ងៃនឹងជួបប្រជុំគ្នាជាមួយដៃគូនៅថ្ងៃ៥-៦មីនានៅក្រុងវីយែន ហើយការកាត់បន្ថយផលិតកម្មប្រេងបន្ថែមទៀតទំនងជានឹងសំរេចឡើងក្នុងអង្គប្រជុំ៕ប្រែសម្រួល៖វាសនា
អារ៉ាប៊ីសាអូឌីត ត្រូវរំពឹងថានឹងកាត់បន្ថយការនាំប្រេងកន្លះលានបារ៉ែលក្នុងមួយថ្ងៃទៅអោយចិននៅខែមីនាដោយសារតំរូវការប្រេងឆៅយកទៅចម្រាញ់នៅចិនធ្លាក់ចុះ