​លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទី​១​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ដែល​រៀបចំ​ធ្វើ​ក្រុង​ខេមរភូមិន្ទ (​រូបថត​ក្រុមការងារ​)

ដោយៈ​បញ្ញា​សាស្ត្រ​/ ​កោះកុងៈ​លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទី​១ ធនាគារជាតិ​នៃ​កម្ពុជា​ថ្លែង​ទៅកាន់​អ្នកចូលរួម​ថា​ថា​រាជរដ្ឋាភិបាល​ក៏​ដូច​ធនាគារជាតិ​នៃ​កម្ពុជា​ចង់ឃើញ​ប្រជាជន​កម្ពុជា​ពិសេស​អ្នក​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ទាំងអស់​ទទួលយក​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែលមាន​គុណភាព​និង​មានការ​គ្រប់គ្រង​ពី​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ច្បាស់លាស់​។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្រៅ​ផ្លូវ​ ​ការ​ត្រូវ​ងាក​មកប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ​ដែលមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ធនាគារជាតិ​ ​នៃ​កម្ពុជា​។​

លោក គិត សុវណ្ណារិទ្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​ ​កម្ពុជា​»​ដែល​រៀបចំ​ធ្វើ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​ដែលជា​ខេត្ត​ជាប់​ព្រំដែន​ថៃ​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០ ​បន្ទាប់ពី​ធ្វើ​នៅ​ខេត្ត​មណ្ឌល​គី​រី​សម្រាប់​ឆ្នាំ​២០២០​នេះ​។​សិក្ខាសាលា​នេះ​ក៏បាន​អញ្ជើញ​ឲ្យ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុង​និង​ពី​ភាគី​ពាក់ព័ន្ធ​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​ទី​១​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ដែល​រៀបចំ​ធ្វើ​ក្រុង​ខេមរភូមិន្ទ (​រូបថត​ក្រុមការងារ​)

អគ្គនាយករង​រូបនេះ​បាន​បន្តថា​តាម​លទ្ធផល​ផ្លូវ​ការគិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៩ ទំហំ​ទ្រព្យសកម្ម​សរុប​មាន​ប្រមាណ ៣៤,៨ ទ្រី​លាន​រៀល (​ស្មើនឹង ៨,៥ ប៊ី​លាន​ដុល្លារ​អាម៉េរិក​)​។ ក្នុងនោះ​ប្រាក់កម្ចី​សរុប​ប្រមាណ ២៩,៤ ទ្រី​លាន​រៀល (​ស្មើនឹង ៧,២ ប៊ី​លាន​ដុល្លារ​)​ត្រូវបាន​ផ្តល់​ឲ្យ​អតិថិជន​ខ្ចី​ចំនួន​ជាង ២,១ លាន​នាក់​ក្នុង​ទូទាំងប្រទេស ។​ចំពោះ​ប្រាក់​បញ្ញើ​ដែល​អតិថិជន​បាន​យកមក​ដាក់​វិញ​មាន​ប្រមាណ ១៥,៤ ទ្រី​លាន​រៀល (​ស្មើនឹង ៣,៧ ប៊ី​លាន​ដុល្លារ​។
​ចំពោះ​ការរីកចម្រើន​កន្លងមក​នេះ​ត្រូវបាន​លោក​គិត​សុវណ្ណារិទ្ធ​វាយតម្លៃថា​លទ្ធផល​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​។​សមិទ្ធផល​ដែល​សម្រេចបាន​នេះ​ក៏​អាស្រ័យ​ដោយមាន​ពី​ការគាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា និង​ក្រោម​ការត្រួតពិនិត្យ​ផ្ទាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។​


លោក​អគ្គនាយករង​បន្ត​ឲ្យ​ដឹង​ទៀតថា​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ពេញ​ ​វ័យ​នៅ​កម្ពុជា​​​ដែល​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​មាន​ប្រមាណ​៥៩​ភាគរយ ដែល​ក្នុងនោះ ១៧​ភាគរយ ផ្តល់​ដោយ​គ្រឹះស្ថាន​ធនាគារ​, ៤២​ភាគរយ ផ្តល់​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ដូចជា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​។ ប៉ុន្តែ​នៅក្នុង​បញ្ហា​ទាំងអស់នេះ​លោក​បាន​លើកឡើងថា​ដោយ ​សារ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត បូកផ្សំ​នឹង​កត្តា​ប្រាក់ចំណូល និង​ទីកន្លែង​ស្នាក់នៅ​ដាច់ស្រយាល ប្រជាពលរដ្ឋ​ពេញវ័យ​ដែល​ពុំ​បានទទួល​សេវា​ហិរញ្ញវត្ថុ ឬ កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក្រៅផ្លូវការ​នៅតែមាន​កម្រិត​ខ្ពស់​នៅឡើយ​ដែលមាន​រហូត ៤១​ភាគរយ​។​

ទិដ្ឋភាព​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ដែល​រៀបចំ​ធ្វើ​ក្រុង​ខេមរភូមិន្ទ (​រូបថត​ក្រុមការងារ​)


​នេះ​ជា​ក្ដីកង្វល់​មួយ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវ​គិតគូរ​ដោះស្រាយ​តាមរយៈ​ការអប់រំ​តាម​គ្រប់​រូបភាព​រួមទាំង​ការ​សិក្ខា​ ​សាលា​ដូច​ពេលនេះ​ផងដែរ​ក្នុង​ប្រយោជន៍​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​គេច​ចាក​ផុតពី​បំណុល​វ័ណ្ឌក​ពី​ការប្រើប្រាស់​ប្រាក់កម្ចី​។​
​លោក​បន្ថែមថា​ដូចនេះ​កិច្ចសហការ​ពី​គ្រប់ផ្នែក​ពាក់​ព​ន្ធ័​របស់​ខេត្ត​នៅ​ ​ក្នុង​សិក្ខាសាលា​ពេលនេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​និង​ចាំបាច់​បំផុត​នៅក្នុង​ការរួមចំណែក​ដ​ល់​កិច្ចការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​រយៈពេល​វែង​ស្របតាម​យុ​ទ្ឌ​សាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋា​
​ភិ​បាល​។​ជាមួយនេះដែរ​ក៏​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែលជា​អ្នក​ ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​គេចផុត​ពី​បំណុល​វ័ណ្ឌករ​។​ទន្ទឹមនឹង​នេះដែរ​គប្បី​អប់រំ​ប្រជាជន​ឲ្យ​ចៀស​
​វាង​ពី​ការខ្ចីប្រាក់​ពីមួយ​កន្លែង​យកទៅ​សង​មួយកន្លែង​ទៀត ដែល​អាចធ្វើ​ឲ្យ​ជាប់​បន្ទុក​បំណុល​កាន់តែ​ច្រើនឡើងៗ និង កុំ​ឲ្យ​ប្រជាជន​ឆាប់​ជឿ​លើ​ការឃោសនា​បោកប្រាស់​របស់​ជនខិលខូច ដែល​ដើរ​បោកប្រាស់​ប្រ​ ​មូល​ប្រាក់​បញ្ញើ​ដោយ​សន្យាថា​ឲ្យ​ការប្រាក់​ខ្ពស់​ដោយ​ពុំបាន​ពិចារណា​ចុងក្រោយ​អាច​នឹង​នាំ​បញ្ហា​មក​ខ្លួនឯង​នោះ​ជា​ដើម្បី​ផងដែរ​។​


វត្តមាន​ក្នុង​សិក្ខា​សាល​នេះ​លោកស្រី ​ស៊ិន ចរិយា អភិបាលរងក្រុង​ខេមរភូមិន្ទ​បានស្នើ​ដល់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​ក៏​ដូច​ធនាគារ​ឯក​ ​ជន​ទាំងអស់​មុន​ផ្ដល់​ប្រាក់កម្ចី​ដល់​អ្នក​ខ្ចី​ត្រូវយក​ឯកសារ​ស្នើ​មក​ពិនិត្យ​ឲ្យ​ច្បាស់លាស់​មុន​ផ្ដល់ជូន​ដើម្បី​ចៀសវាង​ការជាន់​ ​គ្នា​ឬ​ប៉ះពាល់​លើដី​រដ្ឋ​សម្រាប់​ក្បាលដី​ណា​ដែល​មិនទាន់​ចុះបញ្ជី​ពិសេស​លិខិត​ដែល​ស្នើសុំ​កាន់កាប់​អំឡុង​ឆ្នាំ​១៩៩៣​។​លោកស្រី​អភិបាល ​រង​ក៏​ស្នើ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​ក៏​ដូច​ធនាគារឯកជន​ដែលមាន​ក្នុង​ក្រុង​គប្បី​ផ្ដល់​ភាពងាយស្រួល​និង​ផ្ដល់​ឲ្យ​បាន​លឿន​អ្នក​ដល់​ស្នើសុំ​ប្រាក់កម្ចី​ណា​ដែលមាន​ឯកសារ​ត្រឹមត្រូវ​ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវច្បាប់​ពី​អាជ្ញាធរ​ថ្នាក់​សង្កាត់​និង​ក្រុង​៕សរន

ទិដ្ឋភាព​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​ដែល​រៀបចំ​ធ្វើ​ក្រុង​ខេមរភូមិន្ទ (​រូបថត​ក្រុមការងារ​)