មេបញ្ជាការកងទ័ពជើងគោក កម្ពុជាជួបជាមួយមេបញ្ជាការកង ស្វ័យការពារជើងគោកជប៉ុន

ដោយ:មុន្នីរ័ត្ន/ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ​២០២០ បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការរយៈ ០៣ ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន មកកាន់ព្រះរាជាណាចក្រកម្ពុជានេះ ដែលនេះគឺជាជំហានថ្មីមួយទៀតនៅក្នុងការជំរុញកិច្ចទំនាក់ទំនងយោធា និងយោធារវាងប្រទេសកម្ពុជា-ជប៉ុន ជាពិសេសការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឆ្លៀតយកឱកាសនោះ ថ្លែងអំណរគុណចំពោះ​កងស្វ័យការពារជើងគោកជប៉ុន ដែលតែងបានជួយគាំទ្រលើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ទាំងការបណ្តុះបណ្តាលរយៈពេលវែង និងជំនាញផ្សេងៗ ក្នុងនោះក៏មានជំនាញវិស្វកម្ម ដែលជាផ្នែកមួយនៃការពង្រឹងសមត្ថភាពកងទ័ពកម្ពុជា នៅក្នុងការចូលរួមបេសកកម្មថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ចំណែកនាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវភាពសប្បាយរីករាយចំពោះដំណើរបំពេញទស្សនកិច្ចលើកទី១នេះ ព្រមជាមួយនឹងការកត់សម្គាល់ចំពោះការអភិវឌ្ឍរីកចម្រើនខ្លាំងរបស់ប្រទេសកម្ពុជា និងបានគោរពកោតសរសើរចំពោះភាពជាដៃគូ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសកម្ពុជា-ជប៉ុន ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសផ្តើមចេញពីចំណងមិត្តភាពផ្ទាល់រវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលធ្វើឱ្យទំនាក់ទំនងនេះកាន់តែជិតស្និទ្ធ។

នាយឧត្តមសេនីយ៍ YUASA Goro ក៏បានបញ្ជាក់ថា កងស្វ័យការពារជើងគោកជប៉ុននឹងបន្តខិតខំប្រឹងប្រែងធ្វើឱ្យទំនាក់ទំនងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការនានាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...