ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្រោយពីការចែកចាយ នូវរូបភាពមួយសន្លឹកបង្ហាញ ពីបុរស ម្នាក់ឈរបត់ជើងតូច (នោម) ដាក់ចំហៀងរថយន្តក្រុងសាធារណះនៅក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានចេញប្រកាសព័ត៌មានសម្រេចបញ្ឈប់បុគ្គលរូបនោះពីការងារ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ការបញ្ឈប់បុគ្គលិកអ្នកបើកបរឈ្មោះ ចេង ចិ ត្រា ដែលបានធ្វើការបន្ទោបង់ទឹកនោម ដាក់កង់រថយន្តក្រុងនៅតាមទីសាធារណៈ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា «រដ្ឋាករពិនិត្យឃើញថា ទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឲ្យប៉ះពាល់ ដល់ សេចក្តីថ្លៃថ្នូរសុជីវធម៌អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានី ភ្នំពេញផងដែរ»៕/B