ស្ងាត់ៗអភិបាលស្រុកភ្នំស្រុក និង​សហការីលក់ដីរដ្ឋនៅជាប់អាង​ត្រពាំងថ្ម​

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ នគរបាល កងរាជអាវុធហត្ថ យោធានិងពលរដ្ឋបានសង្ស័យ ហើយចោទលោកយឹម សំណាង អភិបាលស្រុកភ្នំស្រុកនិងសហការីលក់ដីរដ្ឋទៅអោយបុគ្គលឯកជន។ ដីរដ្ឋនោះស្ថិតនៅជិតអាងត្រពាំងថ្មក្នុងភូមិត្រពាំងថ្មកណ្តាល​ឃុំបោ៉យចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។

យោងសមាសភាពមន្ត្រីកងកម្លាំងនគរបាល កងរាជអាវុធហត្ថនិងផ្នែកសឹករងនៅស្រុកភ្នំស្រុកបានអោយកាសែតរស្មីកម្ពុជាដឹងថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០ថា៖ ទី១-ដីនោះស្ថិតនៅជាប់ខាងត្បូងផ្លូវចូលអាងត្រពាំងថ្មនិងក៏ជាប់នឹងរោង ខ្ចូសលក់អាហាររមណីយ៍ដ្ឋានអាងត្រពាំងថ្ម ហើយត្រូវបានចែកជារបបអង្គភាពរដ្ឋ៣ស្ថាប័ន( នគរបាល អាវុធហត្ថនិងយោធា) មានទំហំទទឹង៣៦ម៉ែត្រ បណ្តាយជិត១០០ម៉ែតត្រឬប្រមាណ៥.៥៧៣ម៉ែត្រក្រឡា ។

ដីនោះ ដើមឡើយក្រោយឆ្នាំ១៩៨៣ ត្រូវបានពលរដ្ឋសម្គាល់ជារបស់គេកាន់កាប់និងប្រើប្រាស ប៉ុន្តែតមករដ្ឋបាលឃុំនិងស្រុកជំនាន់លោកសេង គី ជាអភិបាលស្រុកភ្នំស្រុកបានដកហូតនិងទុកជាដីទ្រព្យសម្បត្តិរដ្ឋនៃរមណីយដ្ឋានអាងត្រពាំងថ្ម ។ ហើយផ្តល់អោយកងកម្លាំងទាំង៣គ្រប់គ្រង ប្រើប្រាស់ ។ ក្នុងនោះនគរបាលបានដាក់ស្នាក់ការសន្តិសុខការពាររមណីយដ្ឋានអាងត្រពាំងថ្ម ទី២ -ដីជាប់-ក ខាងកើតនៃស្ពានទី១ទំនប់អាងត្រពាំងថ្ម ដែលដោះដូរអោយឯកជនធ្វើហាងអាហារយីហោយឿត មង្គល ទំហំជាង៣០ម៉ែត្រគុណ៥០ម៉ែត្រ។ ដីនេះ ត្រូវបានដោះដូរពីដីរណ្តៅចាក់សម្រាមនៅភូមិពង្រឃុំប៉ោយចារ (ទំហំ ១ហិចតា)។

យោងលិខិតលេខ០០១/១២សភស.សជណ ចុះថ្ងៃទី៩ខែមីនាឆ្នាំ២០១២ របស់រដ្ឋបាលស្រុកភ្នំស្រុកបានបញ្ជាក់ថា ដីនៅទីតាំងខាងលើជាប់ទំនប់អាងត្រពាំងថ្មខាងត្បូងនិងខាងកើត ជាដីរដ្ឋនៃរមណីយដ្ឋានអាងត្រពាំងថ្ម ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និង​សហគមន៍​ទេសចរណ៍ររៀបចំកសាងជារោងរួម កញ្ចុះឈើប្រក់ស្បូវនិងសង្ក័សីសម្រាប់លក់ម្ហូបអាហារមាន៥ប្លុក ហើយជួលឲ្យអាជីវករលក់ដូរសម្រាប់រកថវិកាអភិរក្សនិងអភិវឌ្ឍន៍តំបន់នោះ ។

ចំណែកលិខិតចុះថ្ងៃទី២៧ ខែមករា និងមួយទៀតចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ របស់នគរបាលដែលកាសែតរស្មីកម្ពុជាទទួលបានបានឲ្យដឹងថា ដីនោះត្រូវបានមន្ត្រីរដ្ឋបាលស្រុកភ្នំស្រុក ការិយាល័យភូមិបាលស្រុកនិងអាជ្ញាធរភូមិឃុំ ដែលលោកយឹម សំណាង អភិបាលស្រុកបញ្ជាកាលពីក្នុងអំឡុងខែមករានិងកុម្ភៈឆ្នាំ២០២០ ឲ្យវាស់វែង ធ្វើប្លង់ ផ្ទេរកម្មសិទ្ធិហើយលក់ក្នុងតម្លៃ១ម៉ែត្រដើរគុណជម្រៅ១០០ម៉ែត្រតម្លៃ៣.៥០០ដុល្លារ។

ប៉ុន្តែអាជីវករលក់ដូរនៅរមណីយដ្ឋានអាងត្រពាំងថ្មបានប្រាប់កាសែតរស្មីកម្ពជាថា ដីនោះលក់បានតម្លៃ១ម៉ែត្រដើរគុណជម្រោ១០០ម៉ែត្រ បាន៤.០០០ដុល្លារ។

ឯលិខិតរដ្ឋបាលស្រុកភ្នំស្រុកបានអោយដឹងថា កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២០ ក្រុមការងារស្រុកដែលរួមមានលោកសុក រឹទ្ធី អភិបាលរងស្រុក លោកតាំង ផាន ប្រធានភូមិបាលស្រុក លោកឃុត ឃួន មេឃុំប៉ោយចារនិងមន្ត្រីអាជ្ញាធរនិងជំនាញបានចុះអង្កេតវាស់វែងដីលំនៅឋានរបស់ឈ្មោះស៊ិប ប៊ុនធូ អាយុ៥២ឆ្នាំ និងប្រពន្ធឃាង ឆៃ អាយុ៤៦ឆ្នាំ លំនៅភូមិ-សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ គឺផ្ទេរកម្មសិទ្ធិកាន់កាប់ដីលំនៅដ្ឋានពីឈ្មោះតោ ប៊ុនហ៊ាន ភេទប្រុសអាយុ៦៤ឆ្នាំនិងឈ្មោះផាំង កែវឡៃ អាយុ​៦៤ឆ្នាំជាប្រពន្ធនៅភូមិត្រពាំងថ្មខាងត្បូងឃុំប៉ោយចារស្រុកភ្នំស្រុកនោះ។

អំពីការផ្ទេរកម្មសិទ្ធិនេះ មន្ត្រីនៃអង្គភាពខាងលើ ក៏ដូចពលរដ្ឋបានបញ្ជាក់ថា នេះជាដីរដ្ឋ មិនមែនដីរបស់ពលរដ្ឋឈ្មោះតោ ប៊ុនហ៊ាន និងប្រពន្ធឈ្មោះ ផាំង កែវឡៃ អីទៀតទេ ព្រោះ ពលរដ្ឋនេះបានប្រគល់ដីនោះមកអោយអាជ្ញាធររដ្ឋអស់ហើយ។ ករណីនេះ អាចជាវិធីឆ្ពិនភ្នែកទុច្ចរឹតមួយក្នុងការលក់ដីរដ្ឋ ។

បើយោងអភិបាលនៃរដ្ឋបាលស្រុកភ្នំស្រុកអាណត្តិមុននិងពលរដ្ឋលក់ដូរនៅរមណីយដ្ឋានអាងត្រពាំងថ្មបានអោយដឹងថា ដីបឹងត្រាវ និងកំប្លោកនោះត្រូវអាជ្ញាធរបានដកហូតពីពលរដ្ឋឈ្មោះដូចខាងលើមកទុកជាសម្បត្តិរដ្ឋដូចដីដែលសង់រោងនិងកញ្ចូសរបស់អាជ្ញាធរនិងសហគមន៍ទេសចរណ៍ដែរ ពោលគឺការលក់ដូរ ផ្ទេរកម្មសិទ្ធិដីធ្លីនេះ ជាល្បិចបោកបញ្ឆោតគៃបន្លំលក់ដីរដ្ឋប៉ុណ្ណោះ។

ជាងនេះទៅទៀត ក៏នៅមានដីរដ្ឋក្នុងបឹងត្រាវនិងកំប្លោកនៅផ្លូវចូលអាងត្រពាំងថ្មកន្លែងផ្សេងទៀតក៏ត្រូវបានគេរំលោភយក ហើយអាជ្ញាធរលក់ដែរ គឺ ទី៣ – ក៏មានការផ្ទេរកម្មសិទ្ធិដីធ្លីពីក្នុងនោះ២កន្លែងទៀត ក៏ត្រូវបានផ្ទេរកម្មសិទ្ធិផងដែរ គឺដីរបស់ឈ្មោះ សាវ៉ង់ យាយថឺង ១កន្លែងដែលកំពុងចាក់ដីនិងដីរបស់ឈ្មោះរតន៍ ដែលកំពុងសាងសង់​ហាងកាហ្វេកុងតឺនើ ។ដី១កម្លែងៗមានទំហំទទឹងជាង៣០ម៉ែត្រ បណ្តោយជាង១០០ម៉ែត្រ ។

ឆ្លើយតបការចោទប្រកាន់នេះ លោកយឹម សំណាង អភិបាលស្រុកភ្នំស្រុកប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី២៨ខែកុម្ភះថា ករណីដីទំហំ៣៦ម៉ែត្រគុណ១០០ម៉ែត្រ ដែលថាជាដីរដ្ឋនៃអង្គភាពនគរបាល កងរាជអាវុធហត្ថ ផ្នែកសឹករងស្រុកដូចទីតាំងខាងលើ លោកនិងមន្ត្រីបានធ្វើលិខិតផ្ទេរកម្មសិទ្ធិ(លក់ ទិញ) មែន តែពេលសួរមូលដ្ឋាននិងពលរដ្ឋទៅថាជាដីរបស់ឈ្មោះតោ ប៊ុនហ៊ាននិងផាំង កែវឡៃ ដែលធ្លាប់ផ្ទេរ កាន់កាប់ដោយកូនៗគាត់និងទៅឈ្មោះប៉េង ប៊ុនថារ៉ា ជាបងប្អូន(អតីតមេឃុំប៉ោយចារ )។

លោកយឹម សំណាង បន្តថា ៖ ប៉ុន្តែ បើថាដីនោះជាដីរដ្ឋរបស់អង្គភាពនគរបាល,កងរាជអាវុធហត្ថនិងយោធាស្រុក សូមប្រធាន

[Forwarded from Om Layom]
អង្គភាពនិមួយៗនោះ បង្ហាញឯកសារបញ្ជក់ការគ្របគ្រងមក ហើយជួបប្រជុំពិភាក្សាដោះស្រាយគ្នាទៅ ។
ចំពោះដីដែលសងទៅម្ចាស់អាហារដ្ឋានយឿត មង្គល គឺរដ្ឋបាលស្រុកបានដូរដីទំហំ១ហិចតារបស់ឈ្មោះនេះនៅភូមិពង្រឃុំប៉ោយចារសម្រាប់ធ្វើលានចាក់សម្រាម ហើយផ្តល់ដីត្រង់_កប្រឡាយនៃស្ពានទី១ទំហំប្រហែល៣០ម៉ែត្រគុណ៥០ម៉ែត្រ ។

លោកអភិបាលស្រុកនិយាយបន្ថែមថា ៖ ចំពោះ ដីនៅបឹងត្រាវនិងកំប្លោកនៅជាបផ្លូវចូលអាង ដែលខ្លះបានចាក់ដី ខ្លះសង់ហាងកាហ្វេកុងតីនើនិងខ្លះត្រៀមចាក់ដី វាជាដីដែលរដ្ឋដោះដូរជាមួយពលរដ្ឋនូវទីតាំងមណ្ឌលសុខភាពឃុំប៉ោយចារ ,ដីទឹកស្អាត ពោលគឺខ្លះជាដីរដ្ឋ ខ្លះជាដីឯកជន ។

ចំណែកលោកអុិន ផាត នាយករងទីចាត់ការអន្តរវិស័យសាលាខេត្តបន្ទាយមានជ័យប្រាប់់កាសែតរស្មីកម្ពុជាថ្ងៃទី២៨ ខែកុម្ភៈថា ករណីដីអង្គភាពរដ្ឋនៃនគរបាល កងរាជអាវុធហត្ថខាងលើ ត្រូវបានដាក់បណ្តឹងមកកាន់សាលាខេត្តហើយៗ លោកកំពុងសុំគោលការណ៍លោកអភិបាលខេត្តដើម្បីចុះពិនិត្យ ដោះស្រាយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...