“​ឧបករណ៍​ហាត់ប្រាណ​របស់​កូ​កា​-​កូ​ឡា​រួមចំណែក​លើកកម្ពស់​សុខុមាល​ភាព​ជូន​​ប្រជាពលរដ្ឋ​”

ដោយៈ​សុផល​/​សៀមរាប​៖«​ឧបករណ៍​ហាត់ប្រាណ​អា​ឃ្វ័​រ​រៀស​»​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​(​កូ​កា​-​កូ​ឡា​)​ដែល​បាន​ដំឡើង​នៅ​សួនច្បារ​ទល់មុខ​រង្វង់​មូល​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​ខេត្តសៀមរាប​បាន​ត្រូវ​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការជូន​សាធារណជន​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​។​កម្មវិធី​សម្ពោធ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​នាក់​ណេ​រ៉ុ​ន​អភិបាលរង​ខេត្តសៀមរាប​និង​លោក​រស់​សោភា​នាយក​ផ្នែក​ច្បាប់​និង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធន៍​ឧបករណ៍​ហាត់ប្រាណ​អា​ឃ្វ័​រ​រៀស​លោក​អភិបាលរង​ខេត្តសៀមរាប​បាន​មានប្រសាសន៍ថា​៖​ការហាត់​ប្រាណ​ផ្តល់​គុណប្រយោជន៍​៥​ចំណុច​សំខាន់ៗ​ដូចជា​កាត់បន្ថយ​ឱកាស​ប្រឈមមុខ​នឹង​ជំងឺ​បេះដូង​សួត​ជួយ​សម្រួល​សម្ពាធ​ឈាម​ដំណើរការ​បានល្អ​ធ្វើឱ្យ​គេង​លក់​ស្រួល​ខួរក្បាល​វាងវៃ និង​មាន​អាយុ​វែង​។​

​លោក​បាន​បន្តទៀតថា​៖​វត្តមាន​នៃ​ឧបករណ៍​ហាត់ប្រាណ​និង​ពិធី​សម្ពោធ​នា​ថ្ងៃនេះ​ជាការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា ដែល​នេះ​ជា​សា​ក្ខី​ភាព​នៃ​ការចូលរួមចំណែក​លើក​កម្ពស់​សុខុមាលភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ដែល​និយម​ហាត់ប្រាណ​ដើម្បី​ថែរក្សា​សុខភាព​ប្រចាំថ្ងៃ ។​

ក្នុងឱកាស​នេះដែរ លោក​រស់​សោភា​នាយក​ផ្នែក​ច្បាប់​និង​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ប្រចាំ​ប្រទេស មានប្រសាសន៍ថា​៖ «​ការនាំយក​ឧបករណ៍​ហាត់ប្រាណ​អា​ឃ្វ័​រ​រៀស​ជូន​ដល់​សាធារណជន​នា​ថ្ងៃនេះ គឺជា​សកម្មភាព​ចម្បង​មួយ​នៃ​គម្រោង​ជា​សាកល​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ក្រោម​ឈ្មោះថា «​សុខុមាល​ភាពល្អ​»​។​

ក៏ដូចជា​ដើម្បី​សម្តែង​នូវ​ឆន្ទៈ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​លើ​ការលើកកម្ពស់​សុខុមាល​ភាព​ប្រជាជន​កម្ពុជា​តាមរយៈ​ជំរុញ​ប្រជា​សហគម​មូលដ្ឋាន​ធ្វើ​លំ​ហាត់ប្រាណ​ដើម្បី​ថែទាំ​សុខភាព​ប្រចាំថ្ងៃ និង​បញ្ជៀ​ស​ឱកាស​សេព​គ្រឿងញៀន​»​។

​ក្នុង​ពិធី​នេះ​លោក​ក៏បាន​ណែនាំ​ពី​គុណ​តម្លៃ​របស់​ភេសជ្ជៈ​កីឡា​គឺ​«​អា​ឃ្វ័​រ​រៀស​»​ដែលជា​ពាណិជ្ជសញ្ញា​មួយ​ក្នុងចំណោម​ពាណិជ្ជសញ្ញា​ល្បីៗ​ចំនួន​២០​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​។​អា​ឃ្វ័​រ​រៀស​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​ប្រទេស​ជប៉ុន​ដែលជា​ប្រភេទ​ភេសជ្ជៈ​បំពេញ​ជាតិ​ទឹកបាន​យ៉ាង​ឆាប់រហ័ស​ដល់​រាងកាយ សាក​សម​បំផុត​សម្រាប់​អ្នកកីឡា​គ្រប់រូប​។​

​អា​ឃ្វ័​រ​រៀស​ត្រូវបាន​ណែ​នាំមក​ទីផ្សារ​កម្ពុជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៤​ដោយ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​)​ហើយ​ភេសជ្ជៈ​នេះ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​និយម​លេង​កីឡា​ដែល​ពួកគាត់​ត្រូវការ​ភេសជ្ជៈ​ដែល​បំពេញ​ជាតិ​ទឹក​ត្រឡប់មក​រាងកាយ​វិញ​គឺ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​អាកាសធាតុ​ត្រូ​ពិ​ក​ដូច​កម្ពុជា​យើង​នេះ​។​

​នៅ​ប្រទេស​កម្ពុជា​អា​ឃ្វ័​រ​រៀស​គឺជា​ពាណិជ្ជសញ្ញា​ដ៏​មាន​ប្រជាប្រិយភាព​និង​លេចធ្លោ​បំផុត​ក្នុងចំណោម​ប្រភេទ​ភេសជ្ជៈ​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។​អា​ឃ្វ័​រ​រៀស ផ្សំ​ឡើង​ពី​គ្រឿងផ្សំ​ជាច្រើន​រួមមាន​៖ អំបិល​សូ​ដ្យូ​ម​វីតាមីន​B(B3,B5,B6,B12)​ស្ករ​ហ្វ្រូ​ច​តូ​ស​ប៉ូ​តា​ស្យូ​ម​ផូស្វាត​និង​ហ្គា​រ៉ា​ណា​ដែល​ជួយ​កាត់បន្ថយ​អារម្មណ៍​នឿយហត់​អស់កម្លាំង​។​អា​ឃ្វ័​រ​រៀស​អាចជួយ​ដល់​រាងកាយ​ឲ្យ​ងាយ​ឆាប់​ស្រូបយក​សារធាតុចិញ្ចឹម​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ទៅកាន់​សរសៃឈាម​។​

​លើសពីនេះទៅទៀត​សូ​ដ្យូ​ម​ក្នុង​អា​ឃ្វ័​រ​រៀស​គឺជា​ជាតិ​រ៉ែ​ចម្បង​មួយ​ប្រភេទ​ដែល​ងាយ​បាត់បង់​តាមរយៈ​ការបញ្ចេញ​ញើស​វា​មាន​វត្តមាន​នៅក្នុង​អា​ឃ្វ័​រ​រៀស​ដែល​អាចជួយ​ឱ្យ​រាងកាយ​របស់​យើង​រក្សា​នូវ​ជាតិ​ទឹក​និង​បំពេញ​ជាតិ​ទឹក​មកវិញ​។​បច្ចុប្បន្ន​អា​ឃ្វ័​រ​រៀស​មាន​ក្នុង​ចំណុះ​330ml​ជា​កំប៉ុង​និង​ប្រភេទ​ដប​ប្លា​ស្ទិ​ក​390ml​ហើយ​សំបក​វេច​ខ្ចប់​នីមួយៗ​នៃ​អា​ឃ្វ័​រ​រៀស​មាន​បញ្ជាក់​យ៉ាង​លម្អិត​អំពី​ព័ត៌មាន​គ្រឿងផ្សំ​ព្រមទាំង​អាហារូបត្ថម្ភ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...