រដ្ឋាភិបាលថៃកាលពីថ្ងៃសុក្រទី២៨កុម្ភៈបានឈ្នះការបោះឆ្នោតសម្តែងការមិនទុកចិត្តនៅក្នុងសភា ក្រោយការជជីកសួរដេញដោលអស់៤ថ្ងៃដោយផ្តោតលើមន្ត្រីរដ្ឋាភិបាលកំពូលចំនួន៦រូប រួមមាននាយករដ្ឋមន្ត្រីប្រាយុទ្ធ ចានអូចា។
លោកប្រាយុទ្ធ ទទួលបានសម្លេងឆ្នោតជឿទុកចិត្ត២៧២ ទល់នឹង៤៩មិនទុកចិត្ត។ចំណែកឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ុន បាន២៧៧ទល់នឹង៥០(២៧៧-៥០),ឧបនាយករដ្ឋមន្ត្រី វីសានុ គ្រី-ង៉ាម២៧២-៥៤,រដ្ឋមន្ត្រីមហាផ្ទៃ អានុពង់ ផាវចិន្តា ២៧២-៥៤,រដ្ឋមមន្ត្រីការបរទេសទេស ដុន ប្រាមូតវីនណាយ ២៧២-៥៥ និងអនុរដ្ឋមន្ត្រីកសិកម្មម្នាក់២៦៩-៥៥។
ការបោះឆ្នោតសម្តែងការមិនទុកចិត្តពួកគេនេះត្រូវបានធ្វើឡើងក្រោមពហិការរបស់សមាជិកសភាប្រឆាំងខ្លះ ដោយសារតែពេលកំណត់ធ្វើការជជែកសួរដេញដោលកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានពួកគេយល់ថាមិនយុត្តិធម៌។ពួកសមាជិកសភាប្រឆាំងបានដើរចេញពីសភាដើម្បីបង្ហាញការប្រឆាំង នាំអោយការជជែកសួរដេញដោលត្រូវបញ្ចប់មុនកាលកំណត់នៅថ្ងៃទី៤។
ការសួរដេញដោយបានផ្តោតលើ ការចោទប្រកាន់ថាមានអំពើពុករលួយ សេដ្ឋកិច្ចស្ពឹកមិនរីកចំរើនដែលកាលពីឆ្នាំមុនកើនបានតែ២,៤ភាគរយ និងការដោះស្រាយបញ្ហាកូរ៉ូណាវីរុស រួមនឹងបញ្ហាមួយចំនួនទៀត។
ទោះជាសមាជិកសភាប្រឆាំងមិនដើរចេញ ក៏រដ្ឋាភិបាលត្រូវគេរំពឹងថានឹងទទួលបានការរបោះឆ្នោតសម្តែងការទុកចិត្តពីសភាដោយងាយដោយសារតែក្រុមកាន់អំណាចទទួលបានកៅអីសភាបន្ថែមពីការបោះឆ្នោតបំពេញកន្លែងទំនេរមួយចំនួនកាលពីពេលថ្មីៗ ជាពិសេសបក្សប្រឆាំងធំលំដាប់ទី៣របស់ថៃទើបត្រូវបានរំលាយចោលកាលពីសប្តាហ៍មុន៕ប្រែសម្រួល៖វាសនា
លោកឧបនាយករដ្ឋមន្ត្រីប្រាវីត រីករាយក្រោយដឹងថារដ្ឋាភិបាលទទួកបានការទុកចិត្តពីសភា