ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ម្ចាស់អាជីវកម្មទាំងតូចទាំងធំមួយចំនួនបានងាកមកផ្ដោតការវិនិយោគច្រើនឡើងៗ ទៅលើការរចនាតុបតែងផ្នែកខាងក្នុងអគារ ដោយពួកគេចាត់ទុកថា សោភ័ណភាពនិងផាសុកភាព គឺជាកត្តាសំខាន់ក្នុងការទាក់ទាញអតិថិជន។ តាមការសម្ភាសន៍ជាមួយម្ចាស់អាជីវកម្មលេចធ្លោមួយចំនួននៅរាជធានីភ្នំពេញសព្វថ្ងៃគេឃើញមាននិន្នាការកើនឡើងក្នុងការស្វែងរកសេវារចនាតុបតែងអគារដែលមានវិជ្ជាជីវៈត្រឹមត្រូវសម្រាប់ការតុបតែងនិងកែលម្អអាជីវកម្មនានា។
លោកឆៃយ៉ានណាក់វាំងតំណាងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានឱ្យដឹងថាមន្ទីរពេទ្យរបស់លោកបានសម្រេចប្រើសេវារចនាឌីហ្សាញរបស់ក្រុមហ៊ុនដែលមានវិជ្ជាជីវៈខ្ពស់ដើម្បីរចនាតុបតែងផ្នែកព្យាបាលថែទាំជំងឺកុមាររបស់មន្ទីរពេទ្យ។លោកឆៃយ៉ានណាក់វាំងបាននិយាយដូច្នេះថា«យើងចង់បានបន្ទប់សម្រាប់ក្មេងៗស្នាក់នៅព្យាបាលហ្នឹង ធ្វើម៉េចឱ្យក្មេងៗមានអារម្មណ៍ថាដូចបន្ទប់គេងរបស់ពួកគេដែរ។ បន្ទាប់មកខាង SCG interior solution យកគំនិតហ្នឹងទៅ design ចេញជាប្លង់ ហើយលទ្ធផលចេញមក គឺគួរជាទីពេញចិត្តមែនទែន»។
ម្ចាស់អាជីវកម្មមួយផ្សេងទៀតក៏បានលើកឡើងប្រហែលគ្នានេះដែរគឺផ្ដោតសារសំខាន់ទៅលើការរចនាតុបតែងផ្នែកខាងក្នុងអគារដោយថាវាជាកត្តាសំខាន់ក្នុងការធ្វើឱ្យអតិថិជនពេញចិត្តនិងមានផាសុកភាព។លោកស៊ុងផុនថេបណាំសូម៉ាណាត់នាយកPTTកម្ពុជាដែលជាម្ចាស់របស់ហាងកាហ្វេអាម៉ាហ្សូនបាននិយាយថាសោភ័ណភាពនិងផាសុកភាពនៅក្នុងហាងកាហ្វេគឺសំខាន់ណាស់ចំពោះអាជីវកម្មរបស់យើង។
លោក ស៊ុងផុន បាននិយាយដូច្នេះថា «ចំពោះការរចនា design របស់កាហ្វេអាម៉ាហ្សូន បឹងកេងកង ហ្នឹង យើងចង់ឱ្យអតិថិជនទទួលបទពិសោធន៍ជាមួយការ design បែបថ្មីបែបប្លែកនិងច្នៃប្រឌិតជាងមុន ។ដោយសារថាកន្លងមកហាងកាហ្វេអាម៉ាហ្សូនអាចថាមានលក្ខណៈដដែលៗដែលអតិថិជនអាចនឹងធុញ។ដូច្នេះហើយសាខាបឹងកេងកងនេះធ្វើឡើងដោយផ្ដោតលើការរចនាការឌីហ្សាញបែបថ្មីប្លែកពីគេ»។
ដោយមើលឃើញឱកាសពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាពិសេសវិស័យសំណង់ដ៏រឹងមាំនៅក្នុងប្រទេសនេះក្រុមហ៊ុនផលិតស៊ីម៉ងត៍និងគ្រឿងសំណង់ដ៏ធំមួយរបស់ថៃក្រុមហ៊ុនSCGបានបង្កើតធុរកិច្ចថ្មីបន្ថែមគឺSCGInteriorSolutionដើម្បីបំពេញតម្រូវការដែលកើនឡើងរបស់អតិថិជនបច្ចុប្បន្ន។
លោក ណារ៉េត សាងហ្គាវង់ នាយកផ្នែកប្រតិបត្តិការ ក្រុមហ៊ុន SCG បាននិយាយថា «យើងមាន solutions ច្រើន ទាក់ទងនឹងផ្ទៃបាត ជញ្ជាំង ពិតាន សព្វបែបយ៉ាង។ មុនពេលយើងធ្វើការ design គឺយើងនិយាយជាមួយអតិថិជនស្វែងយល់អំពីតម្រូវការឬបញ្ហាឬសេចក្ដីត្រូវការជាក់ស្ដែងរបស់ពួកគេសិនរួចហើយទើបយើងធ្វើការរចនាdesign,បន្ទាប់មកយើងជ្រើសរើសផលិតផលដែលមានគុណភាពរបស់ SCG។»
លោកណារ៉េតបានបន្ថែមថាSCGInteriorSolutionចង់ផ្ដល់ដល់ម្ចាស់លំនៅស្ថាននិងគម្រោងសំណង់អគារនូវដំណោះស្រាយផ្នែករចនាតុបតែងខាងក្នុងដែលសមស្របតាមតម្រូវការពីដំណាក់ដំបូងនៃសំណង់តែម្ដង៕S/