ដោយគូលែន/សៀមរាប៖សួនច្បារព្រះរាជដំណាក់ស្ថិតក្នុងក្រុងសៀមរាបខេត្តសៀមរាបបានចាប់ផ្តើមរៀបចំពិធីក្រុងពាលីដើម្បីចាប់ដំណើរការជួសជុលកែលម្អសួនច្បារហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមឆ្នាំ២០២១ខាងមុខនេះ។ពិធីក្រុងពាលីដំណើរការជួសជុលកែលម្អសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាបចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។
រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ឱ្យដឹងថាក្រសួងព្រះបរមរាជវាំងបានរៀបចំពិធីក្រុងពាលីដើម្បីចាប់ដំណើរការជួសជុលកែលម្អសួនច្បារហើយគ្រោងនឹងបញ្ចប់ទាំងនៅដើមឆ្នាំ២០២១ខាងមុខនេះ។គម្រោងកែលម្អនេះនឹងមានរៀបចំនៅរបងក្លោងទ្វារសួនច្បារការសាងសង់ផ្លូវថ្មីដើម្បីសម្រួលចរាចរ។ដែលគម្រោងនេះនឹងបញ្ចប់ជាដំណាក់កាលៗ តាមផ្នែកនីមួយៗ៕S/