ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​មាស​សុភា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តព្រះវិហារ​បាន​ថ្លែងថា​៖”​វត្ថុ​ដែលមាន​តម្លៃ​សំខាន់បំផុត​របស់​មនុស្ស​គឺ​សុខភាព​មិនមែន​បុណ្យស័ក្តិ​និង​ទ្រព្យសម្បត្តិ​នោះទេ​”​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ប៉ុស្តិ៍​សុខភាព​ប្រើស​ក្អក​ស្ថិតក្នុង​ភូមិ​ប្រើស​ក្អក​ឃុំ​ម្លូរ​ព្រៃ​ពីរ​ស្រុក​ឆែប​។​

​លោក​ទេសរដ្ឋមន្ត្រី​មាស​សុភា​បាន​បន្តថា​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ផ្តោត​សំខាន់​ច្រើនណាស់​ទៅលើ​សេវាសាធារណៈ​សេវា​សុខភាព​និង​សេវា​ផ្សេងៗ​ជាច្រើន​។​លោក​បន្តថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​បានធ្វើឱ្យ​ប្រទេស​មាន​សុខសន្តិភាព​ពេញលេញ​គ្មាន​តំបន់អប្បគមន៍​គ្មាន​ការបែងចែក​ទឹកដី​ដូច​មុន​ទៀត​ទេ​។​ដែល​ចំណុច​នេះ​លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ទាំងអស់គ្នា​បើ​គ្មាន​សុខសន្តិភាព​ទេ​គ្មាន​ការអភិវឌ្ឍ​ទៅរួច​ទេ​។​

​លោក​វេជ្ជបណ្ឌិត​គួ​ង​ឡូ​បាន​ថ្លែងថា​អគារ​ប៉ុស្តិ៍​សុខភាព​ប្រើស​ក្អក​នេះ​បាន​សាងសង់​នៅ​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៩​និង​បានបញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០១៩​។​អគារ​នេះ​មាន​ទំហំ​១២​ម៉ែត្រ គុណ​៦​ម៉ែត្រ​ក្រាល​ឥដ្ឋការ៉ូ​ដំបូល​ប្រក់​ក្បឿង​មាន​២​បន្ទប់​។​គឺ​បន្ទប់​រង់ចាំ​មុន​និង​ក្រោយ​សម្រាល​បន្ទប់​សម្រាល​និង​បន្ទប់ទឹក​មួយ​សរុបថ​វិកា​សាងសង់​និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្សេងៗ​អស់​ថវិកា​សរុប​៣៨.៣៨៤​ដុល្លារ​អាមេរិក​៕S/​