ដោយៈសុវណ្ណ/រតនគិរី៖ពលរដ្ឋនៅឃុំសេដាស្រុកលំផាត់ជិតមួយរយនាក់កាលពីព្រឹកថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០១២០បាននាំគ្នាមកកាន់មន្ទីរបរិស្ថានខេត្ដរតនគិរីដើម្បើទាមទារឱ្យដោះលែងមនុស្សពីរនាក់ដែលមន្ដ្រីបរិស្ថានបានចាប់ឃុំខ្លួន។
ជនរងគ្រោះទាំងពីនាក់នោះមានឈ្មោះអ៊ុំធាភេទប្រុសអាយុប្រហែល៥២ឆ្នាំជនទំពួននិងឈ្មោះបិនយាងភេទស្រីអាយុ៥៥ឆ្នាំជនជាតិខ្មែរពួកគេជាកសិករមានទីលំនៅភូមិកែងសាន់ឃុំសេដាស្រុកលំផាត់ខេត្ដរតនគិរី។
ស្ត្រីលាងមុំដែលជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះអ៊ុំធាបានប្រាប់អ្នកយកព័ត៌មាននៅមុខមន្ទីរបរិស្ថានថាកាលពីរសៀលថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០មានមន្ដ្រីបរិស្ថានមួយក្រុមបានជិះរថយន្ដទៅស្ទាក់ចាប់ប្ដីគាត់តាមផ្លូវខណៈពេលកំពុងជិះម៉ូតូឌុបកូននិងប្រពន្ធមកពីភូមិ។ស្ដ្រីជាប្រពន្ធបានបញ្ជាក់ថាកាស្ទាក់ចាប់ប្ដីគាត់តាមផ្លូវនោះមន្ដ្រីបរិស្ថានមិនបានបង្ហាញដីកាឡើយគឺជិះម៉ូតូសុខៗគេសម្រុកស្ទាក់ចាប់ដោយចោទថាកាន់កាប់ដីព្រៃដោយខុសច្បាប់។
លោកស៊ុនលីហាងជាកូនរបស់លោកស្រីបិនយាងបានឱ្យដឹងដែរថាក្រុមមន្ដ្រីបរិស្ថានក្រោយពីចាប់លោកអ៊ុនធារួចបានបន្ដចាប់ម្ដាយខ្ញុំ(ម្ដយលីហាង)នៅពេលកំពុងរៀបចំហូបបាយនៅចម្ការ។ទាក់ទិនករណីនេះអ្នកយកព័ត៌មានប្រចាំខេត្តរតនគិរីមិនទាន់ទទួលបានការបំភ្លឺពីមន្ត្រីស្ថាប័នពាក់ព័ន្ធនៅឡើយទេ៕S/