ឃាត់ខ្លួន​ប្រុស​-​ស្រី​២​នាក់ ករណី​គ្រឿងញៀន​

1225
ចែករម្លែក
ជនសង្ស័យ២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន (រូបថត ៖ គូលែន)

ដោយ : គូលែន/សៀមរាប : នៅវេលា​ម៉ោង​១០​និង​១០​នាទី ថ្ងៃទី​២៥​ខែ មីនាឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​ស្លក្រាម និង​កម្លាំង​ប្រជា​ការពារ​ភូមិ បាន​ចុះបង្ក្រាប​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​២​នាក់ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ចុង​កៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប​។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន ទី​១.​ឈ្មោះ​ឡូញ ឡា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៩ មុខរបរ​សន្តិសុខ​ទីលំនៅ ភូមិ​អ​ញ្ច​ញ សង្កាត់​នគរធំ ក្រុង ខេត្តសៀមរាប និង​ទី​២.​ឈ្មោះ ថា ណាក់​វីត ហៅ​ជីប​ភេទ​ស្រី ឆ្នាំ​កំណើត​១៩៨៦ ជនជាតិ​ថៃ​មុខរបរ​អ្នក​សំដែង​សិល្បៈ មាន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​ខេត្តសៀមរាប​។ វត្ថុតាង​ដកហូត​បានរួម​មាន​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ទូរស័ព្ទដៃ ចំនួន​២​គ្រឿង​។​

​ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​ដដែល ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ