ដោយ៖គ្រញូង/បាត់ដំបង៖កាលពីព្រឹកថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០នៅចំណុចភូមិបេងស្អាតឃុំភ្នំព្រឹកស្រុកភ្នំព្រឹកមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។ពួកគាត់រាយការណ៍ប្រាប់សមត្ថកិច្ចប៉ូលិសនិងអង្គភាពស៊ីម៉ាក់ថាមានប្រជាពលរដ្ឋម្នាក់បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះចំនួនបួនគ្រាប់សុំឱ្យមកយកអង្គភាពជំនាញយកទៅរក្សាទុករង់ចាំកម្ទេចចោលនៅពេលក្រោយ។
លោកសារ៉េតវិសេដ្ឋអធិការនគរបាលស្រុកភ្នំព្រឹកបានឱ្យដឹងថាក្រោយទទួលដំណឹងពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យ។ក្នុងនោះរួមមានគ្រាប់មីនចំនួន៤គ្រាប់,មីន៦៩ចំនួន២គ្រាប់និងមីនស្គរចំនួនួន១គ្រាប់ព្រមទាំងគ្រាប់បែកផលិតនៅប្រទេសចិនចំនួន១គ្រាប់ដែលបន្សល់ពីសម័យសង្គ្រាម ។
បន្ទាប់ មក សមត្ថកិច្ច បាន សហ ការណ៍ ទៅភ្នាក់ងារស៊ីម៉ាក់ (CMAC) ប្រចាំស្រុកភ្នំព្រឹកធ្វើការហ៊ុំព័ទ្ធ ដើម្បី រង់ចាំ ជំនាញ មក យក គ្រាប់ ខាងលើ ទៅ កម្ទេចចោល។បន្ទាប់មកសមត្ថកិច្ចបានសហការណ៍ ជាមួយភ្នាក់ងារស៊ីម៉ាក់(CMAC)ប្រចាំស្រុកភ្នំព្រឹកធ្វើការហ៊ុព័ទ្ធដើម្បីរង់ចាំជំនាញមកយកគ្រាប់ខាងលើ ទៅ កម្ទេច ចោល ៕S/
រូបថតះអង្គភាពស៊ីម៉ាក់កំពុងដោះយកគ្រាប់ចេញ