អង្គការសុខភាពពិភពលោក ដំឡើងហានិភ័យនៃវីរុស កូរ៉ូណាលើសកលលោក ឡើងដល់កម្រិតខ្ពស់បំផុត

អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រទី២៨កុម្ភៈ បានដំឡើងការវាយតម្លៃ ហានិភ័យជាសកលរបស់ខ្លួនចំពោះវីរុសកូរ៉ូណាដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីវីរុស​នេះបានរាលដាលដល់អនុតំបន់សាហារ៉ាអាហ្វ្រិក និង ទីផ្សារហិរញ្ញវត្ថុ​បានធ្លាក់ចុះ។

វីរុសនេះបានរីករាលដាលពាសពេញពិភពលោកកាលពីសប្តាហ៍មុន ដោយកើត​មាននៅគ្រប់ទ្វីបទាំងអស់ លើកលែងតែទ្វីបអង់តាក់ទិក ជាហេតុជំរុញឱ្យ​រដ្ឋាភិបាលនិងអាជីវកម្មជាច្រើនព្យាយាមបញ្ឈប់មនុស្សកុំឱ្យធ្វើដំណើរឬប្រមូលផ្តុំគ្នានៅកន្លែងដែលមានមនុស្សច្រើន។

វីរុសកូរ៉ូណាបានសម្លាប់មនុស្សជាង ២.៨០០ នាក់និងឆ្លងជាង ៨៤.០០០ នាក់នៅទូទាំងពិភពលោក ដែលភាគច្រើននៅប្រទេសចិន ចាប់តាំងពីវាបាន​លេចឡើងដំបូងពីផ្សារលក់សាច់សត្វមួយនៅទីក្រុងវូហាន ភាគកណ្តាល​ប្រទេសចិនកាលពីចុងខែធ្នូ។

ប៉ុន្តែការឆ្លងរាលដាលយ៉ាងរហ័សរបស់វាទៅកាន់តំបន់ថ្មីៗបានធ្វើឱ្យអាជ្ញាធរព្រួយបារម្ភ ដោយក្នុងរយៈពេល ២៤ ម៉ោង វាបានឆ្លងដល់ប្រទេសថ្មីចំនួន ៩ ចាប់ពីអាសែបៃហ្សង់ រហូតដល់ម៉ិកស៊ិកនិងណូវែលសេឡង់។

ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ឥឡូវនេះយើងបានដំឡើងការវាយតម្លៃ​របស់យើងអំពីហានិភ័យនៃការរីករាលដាលនិងហានិភ័យនៃផលប៉ះពាល់នៃវីរុសកូវីដ-១៩ ដល់កម្រិតខ្ពស់បំផុតនៅលើពិភពលោក។ យើងមិនទាន់ឃើញភស្តុតាង​បញ្ជាក់ថាវីរុសនេះកំពុងរាលដាលដោយសេរីនៅក្នុងសហគមន៍នៅឡើយទេ។ ដរាបណាមានករណីបែបនេះកើតឡើងមែននោះ យើងនឹងមានឱកាសឆ្លង​វីរុសនេះ”។

វិធានការតឹងរ៉ឹងថ្មីៗត្រូវបានដាក់នៅនឹងកន្លែងក្នុងប្រទេសជាច្រើន។ ស្វីសបានលុបចោលទាំងអស់រាល់ការប្រមូលផ្តុំដែលមានមនុស្សលើស១.០០០នាក់ និង អារ៉ាប៊ីសាអូឌីតបានហាមពលរដ្ឋនៅតាមបណ្តាប្រទេសឈូងសមុទ្រ​ពែក្សចូលមកទីក្រុងពិសិដ្ឋរបស់ខ្លួន គឺមេកា និង មេឌីណា៕ ដោយ៖ កញ្ញាដាលីស/Ha

អង្គការសុខភាពពិភពលោកកាលពីថ្ងៃសុក្រទី២៨កុម្ភៈបានដំឡើងការវាយតម្លៃហានិភ័យជាសកលរបស់ខ្លួនចំពោះវីរុសកូរ៉ូណាដល់កម្រិតខ្ពស់បំផុត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...

គោយន្ត​ដឹក​ដី បុក​ជាមួយ​ម...

​ដោយៈ គូលែន / សៀមរាបៈ ក្ម...