គណៈកម្មាធិការសុខាភិបាលជាតិចិនបាននិយាយកាលពីថ្ងៃសៅរ៍ទី២៩កុម្ភៈថា មហាចិនដីគោកមានអ្នកឆ្លងថ្មីចំនួន៤២៧នាក់កាលពីថ្ងៃសុក្រ ដោយធ្វើឲ្យចំនួនឆ្លងសរុបកើនដល់៧៩.២៥១នាក់ និងកើនលើសចំនួនឆ្លងកាលពីមួយថ្ងៃព្រហស្បតិ៍បន្តិច ដែលមានចំនួន៣២៧នាក់។
ឥឡូវចំនួនមនុស្សស្លាប់ពីជំងឺឆ្លងCovid-19នៅមហាចិនដីគោកកើនដល់២.៨៣៥នាក់គិតត្រឹមចុងថ្ងៃសុក្រ ។

រូបថតកាលពីថ្ងៃ២២កុម្ភៈ បង្ហាញបុគ្គលិកពេទ្យកំណត់ហេតុក្នុងបន្ទប់អ្នកជំងឺCovid-19 ក្នុងមន្ទីរពេទ្យមួយនៅក្រុងវូហាន
ខេត្តហ៊ូប៉ី ដែលជាស្នូលនៃការផ្ទុះជំងឺ បានរាយការណ៍ការស្លាប់ថ្មីចំនួន៤៥នាក់ ក្នុងនោះ៣៧នាក់នៅទីក្រុងវូហាន។
នៅពេលចំនួនអ្នកឆ្លងប្រចាំថ្ងៃមានខ្ទង់៣០០ទៅ៤០០នាក់ក្នុងមួយថ្ងៃ ដោយទាបជាងខ្ទង់ពាន់ក្នុងមួយថ្ងៃកាលពី១០ថ្ងៃមុន អង្គការសុខភាពពិភពលោកបាននិយាយថា ការឆ្លងថ្មីប្រចាំថ្ងៃនៅចិនទាបជាងនៅបរទេស។
ចិនដាក់មនុស្សជាង៥៦លាននាក់ក្នុងខេត្តហ៊ូប៉ី នៅក្រោយចត្តាឡីស័ក(បង្ខាំងនៅដាច់ពីគេដើម្បីតាមដានសុខភាព)អស់ពេលជាងមួយខែមកហើយ ចំពេលកំហិតការជួបជុំនៅទូទាំងប្រទេសក្នុងកិច្ចខិតខំមិនដែលធ្លាប់មានពីមុនដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស។
ពួកមន្ត្រីបាននិយាថា ប្រទេសចិនបានធ្វើឲ្យមានវឌ្ឍនភាពក្នុងការប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស តែវិធានការរឹតត្បិតនៅតែកំពុងត្រូវអនុវត្តនៅកន្លែងមួយចំនួន ជាពិសេសខេត្តហ៊ូប៉ី៕ប្រែសម្រួល៖វាសនា/Ha