អ្នកវិទ្យាសាស្ត្រអះអាងថា វីរុសកូរ៉ូណាអាចឆ្លងជាងជំងឺសា ១.០០០ ដង

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា វីរុសកូរ៉ូណាអាចឆ្លងជាងជំងឺសា ១០០០ ដង ពីព្រោះវាញាំញីរាងកាយដូចគ្នាទៅនឹងវីរុសហ៊ីវនិងអេបូឡា។

ពីដំបូងក្រុមអ្នកជំនាញបានសន្មត់ថា ការរីករាលដាលនៃវីរុសកូវីដ១៩ នឹងដើរតាមគន្លងដូចគ្នានឹងការផ្ទុះឡើងនៃជំងឺសាក្នុងឆ្នាំ ២០០២/៣ ព្រោះវីរុសនេះមានលក្ខណៈស្រដៀងគ្នាបើមើលទៅលើហ្សែន។

ប៉ុន្តែពួកអ្នកជំនាញបានរកឃើញ វិធីដែលកូវីដ១៩ភ្ជាប់ទៅនឹងកោសិកានៅក្នុងខ្លួនមនុស្សគឺស្រដៀងនឹងជំងឺកាចសាហាវជាងនេះ ដូចជា ហ៊ីវនិងអេបូឡា។

យោងតាមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យណានកៃនៅទីក្រុងធៀនជីនភាគខាងជើងប្រទេសចិនបានឱ្យដឹងថា នេះធ្វើឱ្យវាមានប្រសិទ្ធភាព ១០០ ទៅ ១០០០ ដងក្នុងការចម្លងដល់មនុស្សជាងជំងឺសា។

ជំងឺសាបានឆ្លងដល់មនុស្ស ៨.០០០ នាក់នៅទូទាំងពិភពលោក និង សម្លាប់មនុស្ស ៧៧៤ នាក់ក្នុងពេលត្រឹមមួយឆ្នាំ គឺឆ្នាំ ២០០២។

ប៉ុន្តែក្នុងរយៈពេលតែពីរខែប៉ុណ្ណោះវិបត្តិវីរុសកូរ៉ូណាបានបណ្តាលឱ្យជនរងគ្រោះចំនួនជាង ៨២.០០០ នាក់ធ្លាក់ខ្លួនឈឺ​រួចទៅហើយ និង អ្នកជំងឺជិត ៣.០០០ នាក់បានស្លាប់ដោយសារជំងឺនេះ៕ ដោយ៖ កញ្ញាដាលីស

កូវីដ១៩អាចឆ្លងមកមនុស្សសាហាវជាងជំងឺសា ១០០០ ដង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...