• ក្របខ័ណ្ឌ English Premier League រដូវកាល២០១៩ / ២០២០
(19:30) Brighton vs Crystal Palace
(22:00) Bournemouth vs Chelsea
(22:00) Newcastle vs Burnley
(22:00) West Ham vs Southampton
(00:30) Watford vs Liverpool
គូល្អប្រចាំសប្តាហ៍
Watford vs Liverpool
វាមិនមែនជារដូវកាលដ៏ល្អសម្រាប់ក្រុម Watford នោះទេ នៅឆ្នាំ២០១៩និង២០២០នេះ ហើយខណៈពេលពួកគេស្វែងរកពិន្ទុ ដើម្បីបន្តដំណើរទៅមុខទៀត។ ក្រុម Watford ត្រូវ ប្រឈមនឹងការងារលំបាកនៅចុងសប្តាហ៍នេះ គឺការប្រកួតក្នុងទឹកដីជាមួយក្រុម Liverpool ។
ក្រុម Watford ឈរនៅលេខរៀងទី១៩នៅលើតារាង មាន២៤ពិន្ទុ ស្របពេលក្រុម Liverpool ដែលឈរនៅលើកំពូលតារាងមាន៧៩ពិន្ទុ។ក្រុមម្ចាស់ផ្ទះទើបនឹងចាញ់ក្រុមម៉េនឆេស្ទ័រ យូណាយធីត ៣-០ ហើយប្រាកដណាស់ វានឹងមិនមែនជារឿងងាយស្រួលនោះទេ។
ក្រុមនេះមិនទាន់ឈ្នះនៅឡើយទេក្នុង៦ប្រកួតចុងក្រោយ ហើយមិនទាន់រក្សាបានឃ្លីនស៊ីតនៅឡើយទេក្នុង៥ប្រកួតចុងក្រោយ។
តាមពិត ក្រុម Watford បានរបូត២គ្រាប់ឬច្រើនជាងនេះ ក្នុង៤ប្រកួតចំណោម៥ប្រកួត ចុងក្រោយ។ ក្រុមនេះខកខានមិនបានរកគ្រាប់បាល់ត្រឹម១ប្រកួតចំណោម៥ប្រកួត ចុងក្រោយ។
ក្រុម Watford ឈានជើងចូលរួមការប្រកួតនេះ ដោយទើបចាញ់១ប្រកួតក្នុងចំណោម៧ប្រកួតក្នុងទឹកដី ប៉ុន្តែគ្មានគូប្រកួតណាដែលអាចទប់នឹងក្រុម Liverpool បាននោះទេនៅពេលនេះ។
បើគិតពីប្រវត្តិជួបគ្នាកន្លងមក ក្រុម Watford មានស្ថិតិអន់ណាស់ជាមួយក្រុម Liverpool ។ ក្រុមនេះចាញ់ទាំងបួនប្រកួត ដោយមិនអាចរកបាន១គ្រាប់សោះ។ ក្រុមនេះរបូត១៦គ្រាប់ ក្នុងជំនួប៤លើកចុងក្រោយ។
ចំណែកក្រុម Liverpool វិញមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង៨ប្រកួតចុងក្រោយ ជាមួយក្រុម Watford ។ ក្រុម Liverpool ឈានជើងចូលរួមការប្រកួតនេះ បន្ទាប់ពីយកឈ្នះក្រុម West Ham ៣-២ ប៉ុន្តែចាញ់ក្រុម Atletico Madrid ១-០ មុននេះនៅក្របខណ្ឌឆេមពានលីក។
ក្រុម Liverpool គឺជាក្រុមដែលមិនទាន់ស្គាល់ពាក្យថា ចាញ់ទេ នៅក្របខណ្ឌព្រីមីញ៉េលីក ហើយលេងឈ្នះ១៨ប្រកួតជាប់គ្នា។ ក្រុម Liverpool គឺជាក្រុមដែលមានប្រៀបឈ្នះច្រើនជាង។ ក្រុមនេះឈ្នះ២៦ក្នុងចំណោម២៧ប្រកួតនៅក្របខណ្ឌព្រីមីញ៉េលីកនៅរដូវកាលនេះ ហើយឈ្នះ៨ប្រកួតនៅក្រៅទឹកដីនិងនៅក្នុងទឹកដី ខណៈពួកគេឈានជើងចូលរួមការប្រកួតនេះ។
១៣ប្រកួតក្រៅទឹកដី ក្រុម Liverpool រកបាន២គ្រាប់ឬច្រើនជាងនេះ។ ក្រុម Liverpool មានប្រព័ន្ធការពារឆ្នើមបំផុតនៅក្នុងលីកហើយជាក្រុមរកបានគ្រាប់ច្រើនបំផុតទី២ក្នុងលីក នៅរដូវកាលនេះ។
ក្រុមនេះរកបាន២ឬច្រើនជាងនេះក្នុង៧ចំណោម៨ប្រកួតចុងក្រោយជាមួយក្រុម Watford ដែលមិនអាចរកបានគ្រាប់បាល់ច្រើននេះ។ Liverpool ជាក្រុមដែលមានសង្ឃឹមឈ្នះក្នុង ការប្រកួតនេះ៕
ទស្សន: Watford 1-3 Liverpool
• ក្របខ័ណ្ឌអេស្ប៉ាញ La Liga រដូវកាល២០១៩ / ២០២០
(19:00) Eibar vs Levante
(22:00) Valencia vs Betis
(00:30) Leganes vs Alaves
(03:00) Granada vs Celta Vigo
គូល្អប្រចាំសប្តាហ៍
Valencia vs Betis
វាគឺជាពេលវេលាដ៏គួរឲ្យបារម្ភសម្រាប់ក្រុមទាំងពីរ។ ក្រុម Valencia ធ្លាក់មកលេខរៀងទី៨នៅក្របខ័ណ្ឌ La Liga ស្របពេលក្រុម Real Betis ធ្លាក់មកលេខរៀងទី១៣នៅលើតារាងពិន្ទុ។
ក្រុមក្នុងទឹកដីឈានជើងចូលរួមការប្រកួតនេះជាមួយទម្រង់លេងដ៏អន់ ដោយមិនទាន់រកបានជ័យជម្នះមួយប្រកួតសោះក្នុង៥ប្រកួតចុងក្រោយក្នុងលីក។ ក្រុមនេះចាញ់ក្រុម Granada នៅក្របខណ្ឌ Copa del Rey ហើយចាញ់ក្រុម Atalanta ៤-១បន្ទាប់ពីប្រកួតជើងទី១ នៅក្របខណ្ឌឆេមពានលីក។
កាលពីចុងសប្តាហ៍ ក្រុម Real Betis ចាញ់ក្រុម Real Sociedad ៣-០ ដោយបង្កើនស្ថិតិរបូតគ្រាប់បាល់ឡើងដល់១៤គ្រាប់ក្នុង៥ប្រកួតចុងក្រោយ។ បួនប្រកួតក្នុង ចំណោមគឺការប្រកួត ចាញ់នៅក្រៅទឹកដី ហើយនេះមិនមែនជាស្ថិតិល្អនោះទេ ដោយចាញ់ក្រៅទឹកដី៧លើក នៅរដូវកាលនេះ។
ស្ថិតិថ្មីបំផុតរបស់ក្រុម Betis គឺស្មើ ២-២ ជាមួយក្រុម Atletico Madridដោយបញ្ចប់ស្ថិតិឃ្លីនស៊ីត បីប្រកួតជាប់គ្នាក្នុងទឹកដី។
ចំណែកក្រុម Valencia មាន២ពិន្ទុនៅក្រោមកៅអីនៅក្របខណ្ឌ Europa League និងមានគម្លាត៥ពិន្ទុពីកៅអីនៅក្របខ័ណ្ឌឆេមពានលីក។ ក្រុមនេះមិនទាន់ចាញ់ទេក្នុង១៤ប្រកួតចុងក្រោយក្នុងទឹកដី ដូច្នេះទំនងជាវិលមករកទម្រង់លេងឈ្នះវិញនៅចុងសប្តាហ៍នេះ។
ក្រុម Real Betis កំពុងប្រឹងប្រែងចង់ធ្វើឲ្យបានល្អ ដើម្បីយកឈ្នះក្រុម Valencia ជាលើកទី២ បន្ទាប់ពីយកឈ្នះក្រុមនេះក្នុងទឹកដីកាលពីខែវិច្ឆិកា។ ក្រុម Betis មានគម្លាត៨ពិន្ទុពីគូប្រកួត។
ក្រុម Betis កំពុងមានការលំបាកជាមួយទម្រង់លេងបច្ចុប្បន្ន ដោយមិនអាចរកបានជ័យជម្នះ សូម្បី១ប្រកួតក្នុង៦ប្រកួតចុងក្រោយក្នុងលីក។ កម្មវិធីប្រកួតថ្មីបំផុត ពួកគេបានត្រឹមស្មើ ៣-៣ ក្នុងទឹកដីជាមួយក្រុម Mallorca។
ក្រុមនេះឈ្នះត្រឹម១ប្រកួតប៉ុណ្ណោះក្នុង១២ប្រកួតក្រៅទឹកដី ហើយបួនក្នុងចំណោមប្រាំប្រកួតចុងក្រោយបានត្រឹមស្មើ។
ក្រុម Betis ទើបនឹងរកបានពីរគ្រាប់ក្នុងបួនប្រកួតចុងក្រោយនៅក្របខ័ណ្ឌ La Liga ។ ចំណែកក្រុម Valencia ត្រូវការឈ្នះ ដើម្បីបង្កើនទំនុកចិត្តមុនពេលវិលត្រឡប់មកប្រកួត ជាមួយក្រុម Atalanta វិញ។ ចាំមើលថា តើក្រុមណាមួយធ្វើបានល្អជាងនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន: Valencia 3-2 Betis
• ក្របខ័ណ្ឌបារាំង Ligue 1 រដូវកាល ២០១៩/២០២០
(23:30) Paris Saint Germain vs Dijon
(02:00) Amiens vs Metz
(02:00) Brestois vs Angers
(02:00) Monaco vs Reims
(02:00) Montpellier vs Strasbourg
(02:00) Toulouse vs Rennes
គូល្អប្រចាំសប្តាហ៍
Paris Saint Germain vs Dijon
ក្រុម PSG មានយុទ្ធនាការល្អមែនទែននៅក្របខណ្ឌ Ligue 1 ប៉ុន្តែលទ្ធផលប៉ុន្មានប្រកួតចុង ក្រោយនេះបានបង្ហាញពីចំណុចខ្សោយក្នុងក្រុមនៅមុនជំនួបក្នុងទឹកដីជាមួយក្រុម Dijon ។
ក្រុម PSG អាចរកបាន៦៥ពិន្ទុ ហើយឈរនៅលើកំពូលតារាង ស្របពេលក្រុម Dijon មាន២៧ពិន្ទុ ឈរនៅលេខរៀងទី១៧។ ខណៈក្រុមនេះទំនងជាលើកពានជើងឯកជាថ្មីនោះ ពួកគេបានបង្ហាញនូវការប្រេះស្រាំខ្លះនាពេលថ្មីៗនេះ។
ក្រុមនេះ រកបានជ័យជម្នះ៣ប្រកួតក្នុង៥ប្រកួតចុងក្រោយ ហើយក្នុង៥ប្រកួតពួកគេរបូត១២គ្រាប់។ ទោះបីជាយ៉ាងណា ក្រុមនេះទាត់បញ្ចូលទីទាំង៥ប្រកួត។ ក្រុម PSG អាចរកបាន៤គ្រាប់ឬច្រើនជាងនេះក្នុងបួនប្រកួតចំណោម៥ប្រកួតចុងក្រោយ។
ក្រុមនេះមានស្ថិតិល្អក្នុងទឹកដីផងដែរ ហើយផ្អែកលើស្ថិតិនេះ។ ក្រុម PSG មិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង១២ប្រកួតក្នុងទឹកដី ហើយក្នុងចំណោមនោះពួកគេឈ្នះ១១ប្រកួត។
ចំណែកក្រុម Dijon ថ្មីៗនេះចាញ់ក្រុម PSG ក្នុងប្រកួតដណ្តើមពានហើយពួកគេនឹងព្យាយាមធ្វើឲ្យបានល្អជាងនេះ។ ក្រុម Dijon ធ្វើមិនសូវបានល្អទេនៅលើតំបន់ប្រយុទ្ធថ្មីៗនេះ ហើយពួកគេត្រូវពង្រឹងប្រព័ន្ធការពារបន្ថែមទៀត។
ក្រុមនេះមិនទាន់ឈ្នះនៅឡើយទេក្នុង៥ប្រកួតចុងក្រោយ ប៉ុន្តែពួកគេខកខានមិនបានរកគ្រាប់ បាល់តែក្នុង១ប្រកួតប៉ុណ្ណោះ ចំណោម១៣ប្រកួតចុងក្រោយ។ ក្រុម Dijon រកបាន២គ្រាប់ ឬច្រើនជាងនេះក្នុង៨ប្រកួតចំណោម១៥ប្រកួតចុងក្រោយប៉ុន្តែរក្សាបានឃ្លីនស៊ីតបីប្រកួតប៉ុណ្ណោះ។
ទម្រង់លេងក្រៅទឹកដីគឺជាចំណុចមួយទៀតដែលធ្វើឲ្យពួកគេបារម្ភហើយវាកាន់តែលំបាកជាងមុនទៅទៀត ដោយក្រុមនេះមិនទាន់ឈ្នះនៅក្រៅទឹកដីនៅឡើយទេក្នុង៩ប្រកួតចុងក្រោយនៅក្នុងលីក។
ក្រុមនេះបានរបូត២គ្រាប់ក្នុងបីប្រកួតចុងក្រោយក្រៅទឹកដី។ នៅក្នុង១២ប្រកួតក្រៅទឹកដី ក្រុម Dijon រកបានច្រើនជាងមួយគ្រាប់ក្នុងពីរប្រកួតក្រៅទឹកដីនៅក្របខ័ណ្ឌ Ligue 1 ។ ក្រុមនេះ រកបានជ័យជម្នះ១ប្រកួតនៅក្រៅទឹកដីក្នុងលីក។
ក្រុម Dijon គឺជាក្រុមចុងក្រោយ ដែលយកឈ្នះក្រុម PSG នៅក្របខ័ណ្ឌ Ligue 1 នៅរដូវ កាលនេះ ហើយពួកគេសង្ឃឹមថា នឹងធ្វើបានជាលើកទី២។ ចាំមើលថា តើពួកគេធ្វើបានល្អ ប៉ុណ្ណាក្នុងជំនួបនៅរាត្រីថ្ងៃសៅរ៍នេះ៕
ទស្សន: Paris Saint Germain 3-2 Dijon
• ក្របខ័ណ្ឌអ៊ីតាលី Serie A រដូវកាល២០១៩ / ២០២០
(21:00) Lazio vs Bologna
(00:00) Udinese vs Fiorentina
(02:45) Napoli vs Torino
• ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាល២០១៩ / ២០២០
(21:30) Augsburg vs Borussia Monchengladbach
(21:30) B. Dortmund vs Freiburg
(21:30) FSV Mainz 05 vs Paderborn 07
(21:30) Hoffenheim vs B. Munchen
(00:30) Koln vs Schalke 04