គណៈកម្មាធិការរបស់ស្ថាប័នហ្វីហ្វា( FIFA) បានស្នើឲ្យមានការកែប្រែមួយចំនួនធំលើ ប្រព័ន្ធខ្ចីជើងកីឡាករ និងការរៀបចំការប្រកួតនៅក្នុងនឹងក្រៅប្រទេស។
FIFA បានប្រកាសឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គណៈកម្មាធិការទាក់ទងនិងបាល់ទាត់បានគាំទ្រលើច្បាប់ថ្មី ដែលនឹងកម្រិតចំនួនកីឡាករខ្ចីជើងដែលមានអាយុ២២ឆ្នាំ ឬលើស ពីនេះមកត្រឹម៦នាក់។
គណៈកម្មាធិការនេះបានគាំទ្រឲ្យមានការរឹតត្បិតមកត្រឹម៨នាក់សម្រាប់កីឡាករខ្ចីជើងនៅរដូវកាលឆ្នាំ២០២០និង២០២១ ហើយបន្ថយមកត្រឹមប្រាំមួយនាក់វិញនៅរដូវកាលឆ្នាំ២០២២ និងឆ្នាំ២០២៣។ មានន័យថា ខ្ចីជើងចូលបីនាក់ និងខ្ចីជើងចេញទៅក្រៅបីនាក់ផងដែររវាង ក្លិបនិងក្លិប។
វិធានការថ្មីនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ក្លឹបធំៗនៅតំបន់អឺរ៉ុប ដែលបានបញ្ចូនកីឡាករជា ច្រើនលេងខ្ចីជើងនោះ។ ក្លិបឆេលស៊ី ដែលរងការរិះគន់កន្លងមកដោយសារតែបញ្ចូនកីឡាករ ជាច្រើនទៅលេងខ្ចីជើង។ មានកីឡាករ២៨នាក់ដែលបច្ចុប្បន្នលេងខ្ចីជើងនៅរដូវកាលនេះ។
១៤រូបក្នុងចំណោមនោះមានអាយុលើស២២ឆ្នាំ រួមមាន ឌ្រិងវ៉តធើ ម៉ូសេស និង បាកាយ៉ូកូ។ ច្បាប់ទម្លាប់ថ្មីនេះ មានបំណងធ្វើឲ្យប្រាកដថា កិច្ចសន្យាខ្ចីជើងទាំងនោះផ្តល់ឱកាសដល់ ការអភិវឌ្ឍកីឡាករយុវជន។
ក្លិប អាត្លិនតា(Atalanta) នៅក្របខ័ណ្ឌ Serie A បច្ចុប្បន្នមានកីឡាករ៥៥នាក់លេងខ្ចីជើង ដោយកីឡាករ៣៧នាក់មានអាយុ២២ឆ្នាំឬលើសពីនេះ៕ ប្រែសម្រួល: ពិសិដ្ឋ