​ក្រុមមន្ត្រី​បាន​និយាយថា យ៉ាងហោច​ណាស់​មាន​មនុស្ស​១៨ នាក់​បាន​ស្លាប់​និង​៥៥​នាក់​រងរបួស​នៅពេល​រថភ្លើង​ដឹក​អ្នកដំណើរ​មួយ​បាន​បុក​រថយន្តក្រុង​មួយ កាលពី​ថ្ងៃ​សុក្រ​នៅ​ខេត្ត​ស៊ី​ង ភាគខាងត្បូង​នៃ ប្រទេស​ប៉ា​គី​ស្ថាន​។​

​ឧបទ្ទវហេតុ​នេះ បាន​កើត​ឡើង​នៅ​ស្រុក​មួយ​ក្នុង​ខេត្ត​នេះ ជា​ទី​ដែល​រថភ្លើង​ប៉ា​គី​ស្ថាន​Express ចេញពី​ទីក្រុង​កា​រ៉ា​ជី ទៅ​ក្រុង​ឡាហ័​របាន​បុក​រថយន្តក្រុង​​ដែល​បាន​កំពុងធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​សា​ហ្គោ​ដា នៅក្នុង​ខេត្ត​ពុន​ចាប ។​

​មន្ត្រី​អយស្ម័យយាន បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​នៅលើ​ផ្លូវថ្នល់​ដែល​មាន​ផ្លូវដែក​ឆ្លងកាត់​មួយ ដោយ​មិន​មាន​អ្នក​យាម​នៅ​ទីនោះ​ទេ​ ហើយ​រថយន្ត​ក្រុង​នេះ​បាន​បើក​ជ្រុល​ចូល​ផ្លូវដែក​នោះ ដែល​បាន​បណ្តាល​មានការ​បុក​គ្នា​យ៉ាងខ្លាំង​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

រថយន្តក្រុង​ខូចខាត ត្រូវបាន​យកចេញ​ពី​បន្ទាប់ពី​ត្រូវ​រថភ្លើង​បុក​នៅ​ប៉ា​គី​ស្ថាន ភាគខាងត្បូង