អ្នករៀបរៀង ៖កាលពីថ្ងៃទី១៩ ដល់ទី ២១ខែមករាឆ្នាំ ២០២០ ឯកឧត្តមស៊ីជីនភីងអគ្គលេខា ធិការបក្សកុម្មុយនិស្តចិនប្រធានាធិបតីចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិម បក្សកុម្មុយនិស្តចិនបានអញ្ជើញទៅខេត្តយូនណានដើម្បីសួរសុខទុក្ខជាមួយកម្មាភិបាលនិងប្រជាជនជនជាតិផ្សេងៗព្រមទាំងសម្តែងនូវក្តីជូនពរដ៏ល្អបវរចំពោះប្រជាជនទូទាំងប្រទេសចិនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិននេះ។ ៥ឆ្នាំមុនឯកឧត្តមធ្លាប់អញ្ជើញមកខេត្តយូនណាន ម្តង។ ក្នុងអំឡុងពេល៥ ឆ្នាំកន្លងទៅនោះខេត្តយូនណានបានកើតមានការផ្លាស់ប្តូរច្រើនគួរឱ្យ កត់សម្គាល់។ការសែតយើងខ្ញុំសូមចុះផ្សាយនូវអត្ថបទអំពីការផ្លាស់ប្តូរនៃខេត្តយូនណានក្នុងរយៈពេល៥ ឆ្នាំកន្លងទៅដើម្បីបង្ហាញជូនលោកអ្នកអំពីការរីកចម្រើននៃខេត្តយូនណាន។
ខេត្តយូនណានបានបញ្ចេញឧត្តមភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ជំរុញការតភ្ជាប់ទៅនឹងប្រទេសផ្សេងៗរួមគ្នាពិគ្រោះពិភាក្សាស្ថាបនា និងចែករំលែកគ្នាដើម្បីរួមសហការគ្នានិងរួមជោគវាសនាជាមួយមិត្តល្អដែលមកពីបណ្តាប្រទេសនានា។
ខេត្តយូនណានបានខិតខំបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍លើវិស័យឱសថជីវសាស្ត្រព័ត៌មានវិទ្យា និងកសិកម្មពិសេសជាដើម តាមរយៈសាកលវិទ្យាល័យស្ថាប័នសិក្សាស្រាវជ្រាវនិងសហគ្រាសដែលមានលក្ខណៈច្នៃប្រឌិតថ្មី។
នៅឆ្នាំ២០១៩ ខេត្តយូនណានបានសម្រេចនូវទំហំពាណិជ្ជកម្មចំនួន១៦២.៨១០លានយាន់ ប្រាក់ចិនជាមួយប្រទេសតាមបណ្តោយ“ខ្សែក្រវាត់មួយនិងផ្លូវមួយ” កើនឡើង ១៤,៩% ។ គិតមកដល់ចុងឆ្នាំ ២០១៩តំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចិន(ខេត្តយូនណាន) ដែលសម្ពោធ ស្លាកនៅឆ្នាំ២០១៩ នោះ បានទទួលសហគ្រាសថ្មីចំនួនជាង៣.២០០ សហគ្រាស ។ ម្យ៉ាងទៀតពិព័រណ៍ចិន-អាស៊ីខាងត្បូងនិងពិព័រណ៍អន្តរជាតិសំខាន់ៗផ្សេងៗទៀតបានក្លាយទៅជាវេទិកាអន្តរជាតិដ៏សំខាន់ដែលមានការចូលរួមពីសំណាក់ពាណិជ្ជករនៃបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍ ។
ខេត្តយូនណានបានរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិននៅប្រទេសមីយ៉ាន់ម៉ាថៃ ឡាវ កម្ពុជា និងនេប៉ាល់ជាដើមដើម្បីជំរុញការតភ្ជាប់ក្រអៅបេះដូងរវាងប្រជាជនចិន និងបណ្តាប្រទេសនានា ។មិនតែប៉ុណ្ណោះទេ មានជនជាតិឥណ្ឌានេប៉ាល់ វៀតណាមនិង ប្រទេសជិតខាងផ្សេងៗកាន់តែច្រើនមករៀបចំពិធីអាពាហ៍ពិពាហ៍នៅខេត្តយូនណាន។ និស្សិតបរទេសប្រមាណ ២ម៉ឺននាក់មកបន្តការសិក្សានៅខេត្តយូនណាន។ ការផ្លាស់ប្តូរកាន់ តែញឹកញាប់បានបង្កើតជាស្ពានមួយខ្សែសម្រាប់ជំរុញការស្វែងយល់គ្នានិងពង្រឹងកិច្ចសហប្រតិបត្តិការមេត្រីភាព ៕
