​ជំងឺមហារីក​ពងស្វាស គឺជា​ប្រភេទ​ជំងឺមហារីក​ដ៏​កម្រ ដែលមាន​ប្រមាណ ១ ភាគរយ​នៃ មហារីក​ទាំងអស់ ដែល​កើតមាន​លើ​បុរស​។ បុរស​ប្រមាណ ២ ២០០០ នាក់​ត្រូវបាន​គេ ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​ពងស្វាស​ជា​រៀងរាល់ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស​។​

​មហារីក​ពងស្វាស គឺមាន​សភាព​ខុសធម្មតា បើ​ប្រៀបធៀប​នឹង​មហារីក​ដទៃទៀត ព្រោះ​វា មាន​ឥទ្ធិពល​អាក្រក់​លើ​បុរស​វ័យក្មេង​។ ជំងឺមហារីក​ពងស្វាស គឺជា​ប្រភេទ​ជំងឺមហារីក ទូទៅ​បំផុត​ដែល​ប៉ះពាល់​លើ​បុរស​ចាប់ពី​អាយុ ១៥ ទៅ ៤៩ ឆ្នាំ​។​

​ចំពោះ​ហេតុផល​ដែល​មិន​ច្បាស់លាស់ បុរស​ស្បែ​កសមាន​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅជាមហារីក​ពងស្វាស​ជាង​បុរស​ធម្មតា​។​

​ចំនួន​ករណី​មហារីក​ពងស្វាស​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជា​រៀងរាល់ឆ្នាំ​នៅ​ចក្រភព​អង់គ្លេស​បាន​កើនឡើង​ទ្វេដង ចាប់តាំងពី​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ ១៩៧០​។​

មូលហេតុ​នៃ​ជំងឺមហារីក​ពងស្វាស
មូលហេតុ​ពិតប្រាកដ ឬ​មូលហេតុ​នៃ​ជំងឺមហារីក​ពងស្វាស​មិនត្រូវ​បាន​គេ​ដឹង​នោះទេ ប៉ុន្តែ​មានកត្តា​មួយចំនួន​ត្រូវបាន​គេ​កំណត់ថា អាច​បង្កើន​ហានិភ័យ​របស់​បុរស​ក្នុង​ការ វិវត្ត​ទៅនឹង ជំងឺ​នេះ​។ កត្តា​ហានិភ័យ​សំខាន់ៗ​ចំនួន​បី​ត្រូវបាន​ពិពណ៌នា​ខាងក្រោម​។​

• ពងស្វាស​មិន​ចុះក្រោម​ដូច​ធម្មតា​
• ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​
• ធ្លាប់​កើត​ជំងឺ​នេះ​ពីមុន​៕ ដោយៈ health.com.kh​