ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ប៉ុន្មាន​ថ្ងៃនេះ​ទឹកសមុទ្រ​ជោរ​ខ្លាំង​នៅពេល​ព្រឹក​។​ក្នុងនោះ​ដូចជា​នៅ​អូរ​ឈើទាល​ជាដើម​ទឹកបាន​ជោរ​ឡើងដល់​ជច្រាំង​ផ្នែក​ខាងលើ​លុប​អស់​ឆ្នេរ​ខ្សាច់​។​មន្ត្រី​ជំនាញ​ប្រាប់ថា​ នេះ​ជា​ស្ថានភាព​ធាតុអាកាស​ផ្លាស់ប្តូរ​រដូវ​ចូល​រដូវក្តៅ​ជា​បណ្តើរៗ​។​មន្ត្រី​បាន​បន្តថា ​សម្រាប់​តំបន់​សមុទ្រ​ រឿង​ទឹកជោរ​ទឹកនាច​គឺមាន​ជា​ធម្មជាតិ​ ដោយ​គ្រាន់តែ​ពេលខ្លះ​ទឹកជោរ​ខ្លាំង​ជាង​សព្វមួយដង​។

​ករណីនេះ​អាជ្ញាធរ​បាន​អំពាវ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ឆ្នេរ​ ឬ​មានផ្ទះ​សង់​នៅលើ​ទឹក​ដូចជា​តំបន់​ទំនប់រលក​និង​នៅ​ស្រុក​ស្ទឹងហាវ​​ឬ​ផ្នែក​ខ្លះ​ក្នុងស្រុក​ព្រៃនប់ ​បង្កើន​ការប្រុងប្រយ័ត្ន​។​ចំពោះ​បញ្ហា​ទឹកសមុទ្រ​ជោរ​ខ្លាំង​នេះ​ដើម្បី​ការពារ​បង្ការ​កុំឲ្យ​មាន​ប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុងករណី​ដែលមាន​ទឹកជោរ​ឡើង​ខ្លាំង​៕S/​Ha